ភ្នំពេញ៖ ក្រុមប្រតិបត្តិការ នៃគណៈកម្មការចម្រុះបង្ក្រាបការលេងល្បែងកាស៊ីណូឆ្នោត ឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ និងល្បែងភ្នាល់ខុសច្បាប់គ្រប់ប្រភេទ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចុះពិនិត្យ ក្រុមហ៊ុន ស៊ីន នីវ ដែលមានទីស្នាក់ការនៅកោះពេជ្រ រាជធានីភ្នំពេញ និងបានរកឃើញថាតំណាងចែកចាយមួយចំនួន ពិតជាបានធ្វើអាជីវកម្មឆ្នោតប្រភេទ Keno ប្រាកដមែន។
ដូច្នេះ ល្បែងស៊ីសងអនឡាញ ខេនណូ Keno online ត្រូវបានបិទទូទាំងប្រទេស ដោយពុំអនុញ្ញាតឲ្យធ្វើអាជីវកម្មឆ្នោតប្រភេទ keno ចាប់ពីថ្ងៃនេះតទៅ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ សូមអរគុណលោកនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលបានទទួលយកសំណូមពរមហាជន ហេីយចុះបិទល្បែងស៊ីសងប្រភេទនេះ មិនឲ្យមានតទៅទៀតនោះទេ ៕ដោយ៖ស តារា