អភិបាលខេត្ត្តកណ្តាលអំពាវនាវឱ្យយុវជនចូលរួមលេងកីឡាដើម្បីសុខភាពនិងជៀសឱ្យឆ្ងាយពីគ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ដើម្បីជាការលើកកម្ពស់សុខមាលភាព ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ពិសេសគឺយុវជនទាំងអស់ឱ្យពួកគាត់ចូលរួមលេងកីឡា ដើម្បីសុខភាព និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗនៅក្នុងសហគមន៍។លោកអភិបាលខេត្តថ្លែងបែបនេះគ្រាហ៍ដែលលោក អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ក្រុមហ៊ុន គីម ស៊ានគ្រុប និងចាប់គូប្រកួតកីឡា បាល់ទាត់ និងបាល់ទះនា
រសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។
លោកអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរក្រុង-ស្រុក ត្រូវលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ ពិសេសយុវជន ឱ្យចូលរួមលេងកីឡាឱ្យបានគ្រប់គ្នា។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ការពារ នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បន្តទៀត គឺត្រូវសម្អាតអនាម័យ ដោយឧស្សាហ៍លាងដៃនឹងសាប៊ូ ជែល ឬអាល់កុលឱ្យបានញឹកញាប់ និងពាក់ម៉ាសនៅពេលធ្វើដំណើរចេញពីផ្ទះ ព្រមទាំងរក្សាគម្លាតពីគ្នាយ៉ាងតិចអោយបានមួយម៉ែត្រកន្លះឡើងទៅ ដើម្បីការពាររលកទី២ នៃជំងឺកូវីដ-១៩។
លោកក៏បានស្នើដល់ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរសុខាភិបាល និងក្រុមហ៊ុន ត្រូវមានសម្ភារគ្រប់គ្រាន់ ដូចជាម៉ាស់ អាល់កុល ឬជែល និងឧបករណ៍វាស់កំដៅ សម្រាប់ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។
លោក ពុយ សុខហ៊ង អគ្គនាយកក្រុមហ៊ុន គីម ស៊ាន គ្រុប បានឱ្យដឹងថា សម្រាប់ការប្រកួតបាល់ទាត់ មានចំនួន ៦ ក្រុម ដែរដែលនឹងត្រូវធ្វើការប្រកួតនៅថ្ងៃទី១៤-១៥ ខែវិច្ឆិកាខាងមុខនេះ និងកីឡាបាល់ទះមាន៤ក្រុម ដែលនឹងត្រូវប្រកួតនៅថ្ងៃទី២១-២២ ខែវិច្ឆិកាឆ្នាំ២០២០ ខាងមុខនេះដែរ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print