រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រកាស មិនលើកលែងចំពោះអ្នកនាំចូលនិងអ្នកចែកចាយផលិតផលក្លែងក្លាយឡើយ

ចែករំលែក៖

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានប្រកាសមិនលើកលែងចំពោះអ្នកនាំចូលនិងអ្នកចែកចាយផលិតផលក្លែងក្លាយនៅកម្ពុជាឡើយ ដើម្បីកុំឱ្យបញ្ហានេះចេះតែកើតមានរីករាលដាលនៅក្នុងប្រទេសបន្តទៀត។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌បានណែនាំឱ្យមន្រ្តីអនុវត្តច្បាប់ត្រូវពង្រឹងការអនុវត្តវិធានការច្បាប់ឱ្យបានម៉ឹងម៉ាត់ និងត្រូវផ្តន្ទាទោសជនល្មើស និងអ្នកពាក់ព័ន្ធទាំងឡាយ ដែលបាននាំចូល និងអ្នកចែកចាយផលិតផលក្លែងក្លាយឱ្យបានតឹងរុឹងនិងត្រឹមត្រូវតាមប្រភេទនៃបទល្មើសដែលកំណត់ក្នុងច្បាប់ ។ ជាពិសេស ច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវាផ្សេងៗ ដើម្បីធានាការពារសុខមាលភាពរបស់ប្រជាជនកម្ពុជា។
ក្នុងពិធីកម្ទេចឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅ ដែល
មានចំនួនសរុបជាង ៥៤០តោន នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក កើត រិទ្ធបានបញ្ជាក់ថា ការផលិត ការនាំចេញនាំចូល និងការចែកចាយឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយ គឺជាបទល្មើសមួយដែលមានលក្ខណៈធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវតែចាត់វិធានការឱ្យទាន់ពេលវេលា។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធក្នុងការចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយរហូតដល់ទទួលបានលទ្ធផលល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់៕

ប្រភព៖ វិទ្យុជាតិកម្ពុជា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print