រដ្ឋមន្រ្តី​កសិកម្ម លោក វេង សាខុន បញ្ចេញ​រូបភាព​ក្នុងពេល​ធ្វើចត្តាឡីស័កថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បន្ទាប់ពីបានប៉ះពាល់ផ្ទាល់ជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រីដែលបានរកឃើញជំងឺឆ្លងCOVID-19​នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកានេះ​ បានបញ្ចេញរូបភាព​មួយសន្លឹកគឺ​លោក និងភរិយា បាននឹង​កំពុង​ហាត់ប្រាណ ​ដែល​លោកថាជាភារកិច្ចត្រូវបំពេញប្រចាំថ្ងៃ ក្នុងអំឡុងពេល​ធ្វើចត្តាឡីស័ក។

លោក​រដ្ឋមន្រ្តី​ក្រសួងកសិកម្មរូបនេះ បាន​សរសេរនៅលើទំព័រហ្វេសប៊ុក​យ៉ាងដូច្នេះថា៖«យើងខ្ញុំទាំងពីរនាក់ ត្រូវចូលបន្ទុមក្នុងផ្ទះ រយៈពេល១៤ថ្ងៃ តាមវិធានការរបស់ក្រសួងសុខាភិបាល ទន្ទឹមនឹងនេះខ្ញុំសូមអភ័យទោសចំពោះការលុបចោលកម្មវិធីជាច្រើនដែលត្រូវចុះមូលដ្ឋានតាមបណ្តាខេត្ត ដែលយើងខ្ញុំបានសន្យាកន្លងមក។ ប៉ុន្តែអ្វីដែលជាភាកិច្ចរបស់ខ្ញុំដែលត្រូវបំពេញជាប្រចាំរាល់ថ្ងៃនេះ នៅតែបំពេញគឺការហាត់ប្រាណ ការត្រួតពិនិត្យឯកសារ និងការសម្រេចទៅលើរាល់ឯកសារនានាតាមសមត្ថកិច្ចទទួលខុសត្រូវ របស់ខ្ញុំ ដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូន»។

ដោយឡែកនៅថ្ងៃទី៦ ខែវិច្ឆិកានេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសមួយដោយអំពាវនាវអំពីវិធានការធ្វើចត្តាឡីស័ក ចំពោះអ្នកពាក់ព័ន្ធទាំងអស់ជាមួយដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេស ហុងគ្រី មកកម្ពុជានាពេលថ្មីៗនេះ។

ជាមួយសារអំពាវនាវនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីការធ្វើចត្តាឡីស័កដ៏ច្បាស់លាស់របស់សម្តេចផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print