ចំណេះដឹងទូទៅ! តើការ​ហូបសត្វអណ្តើ​ក​ អាច​នាំអ្នកជួបគ្រោះចង្រៃ ​មែនឬអត់​? ​

ចែករំលែក៖

គួរស្វែងយល់ពីជំនឿខ្មែរ៖ តើ​លោកអ្នក​ ធ្លាប់​បាន​លឺ​នៅ​ជំនឿ​ខ្លះៗ ទាក់​ទង​នឹង​ការ​ហូប សត្វ​អណ្តើក​ដែរឬទេ? តើ​ការទទួល​ទាន ​សត្វ​អណ្តើក លោកអ្នក​នឹង​មាន​ប្រផ្នូលមិនល្អ មែនឬអត់? ហើយ​​អ្វីខ្លះ​បន្ទាប់​ពី​ អ្នកទទួលទានសត្វ​អណ្តើ​ក​រួច? តោះចង់ដឹងអត់សូមអានព័ត៍មានលំអិតមានដូចខាងក្រោម៖

ចំពោះការបក​ស្រាយ​​ជំនឿ ទាក់​ទង​នឹង​ការ​ទទួល​ទាន​សត្វអណ្តើក ដូច្នេះមិត្ត​អ្នកអាន​ទាំងអស់​គ្នាត្រូវ​ដឹង​ពី​ប្រវត្តិ​នៃ​ សត្វ​អណ្តើក​ជាមុន​សិន។បើតាមព្រះពុទ្ធ​សាសនា​ សត្វ​អណ្តើក ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សត្វ​តំណាង ​ព្រះពុទ្ធ​កស្សបៈ ដែល​ជា ​ព្រះពុទ្ធទី៣ ក្នុង​ចំណោម ព្រះពុទ្ធ​៥អង្គក្នុង​នោះ​រួម​មាន ​ព្រះពុទ្ធ​ភត្តុសន្ធោ(មាន់​ឈ្មោល) ព្រះពុទ្ធ កោនាគ​មនោ (នាគ) ព្រះពុទ្ធ​កស្សបោ (អណ្តើក) ព្រះពុទ្ធ​សាមគោតម(គោឈ្មោល) និង​ព្រះសិអាមេត្រី (សត្វ​ខ្លា)។

ចំពោះ ​ពុទ្ធសាសនាមហាយាន្ត​ សត្វ​អណ្តើក​ជា ​តួអង្គ​សំខាន់​ណាស់ អណ្តើកគឺ​តំណាង​ឲ្យ​គតិ​ ភាព​ស្វិត​ស្វាញ​ ទ្រព្យសម្បត្តិ និង​អាយុយឺនយូរ។ សត្វ​អណ្តើក​ជា ​សត្វ​អទិទេព ​ក្នុង​ចំណោម​សត្វ​ទាំង​៤ គឺ នាគ​ ហង្ស ខ្លា និង​អណ្តើក។ សត្វ​អណ្តើក ​ត្រូវបាន​គេ​ចាត់ទុក​ជា ​អ្នក​ថែរក្សា​ទិស​ខាងជើង នៅ​ក្នុង​ប្រព័ន្ធ​ត្រីវិស័យ ដែល​គេចាត់​ទុក​ថា​ជា អ្នក​ចម្បាំង​សច្ចៈ។ ម្យ៉ាង​វិញ​ទៀត​ ដោយ​សារតែ ​សត្វ​អណ្តើកជា​សត្វ​ ដែល​មាន​អាយុ​វែង ​ដូច្នេះ​ហើយ​បានជា​ គេតែង​ឆ្លាក់​រូប​អណ្តើក ​ទុកក្នុង​ផ្នូរ​របស់ ​ស្តេច​តំណាង​ឲ្យភាព​អមតៈ។

សត្វ​អណ្តើកត្រូវបានគេយកទៅប្រលែង

ក្នុងសង្គម​ចិន​បុរាណ​ គេមិន​ឲ្យ​ បរិភោគ​អណ្តើក​នោះទេ ព្រោះហេតុផល​ថា​ជា សត្វ​ទេព ហើយ​មាន​តែអធិរាជប៉ុណ្ណោះ​ ដែល​អាច​បរិភោគ​បាន​ ហើយ​មុន​នឹង​ បរិភោគ​គេ​ត្រូវ​ ខមាទោសសុំ ជាមុន​សិន​។ ដូចនេះ​ហើយ​ ទើប​បានជា​រាស្ត្រ​សាមញ្ញមិនហ៊ាន​ទទួល​ទាន​អណ្តើកឡើយ។ចំណែក​អធិរាជ អាច​សោយ​បាន​ព្រោះ​តែ​គេយល់ថាជា​មនុស្ស​ដែល​មាន​ជោគជតារាសី​ខ្ពស់ ហើយ​ក៏ជា​អ្នក​មាន​បុណ្យ​បារមី​ខ្លាំង ទើប​អាច​សោយ​ សត្វអណ្តើក​បាន​។ ផ្ទុយ​ទៅ​វិញ សម្រាប់​រាស្ត្រសាមញ្ញវិញ​ បើ​ទទួល​ទាន​អណ្តើក​ហើយ​គឺ​គេជឿជាក់​ថា​ នឹង​អាច​នាំឲ្យ​ ជោគជតារាសី​ធ្លាក់​ចុះ បាបកម្ម និង​រកស៊ី​មិនឡើង​នោះទេ ជាពិសេស​នឹង​ជួប គ្រោះ​រហូតដល់​ជីវិត ថែម​ទៀតផង​។ ​

រូបតំណាងសត្វអណ្ដើក

ចំពោះ​សាសនាហិណ្ឌូវិញ អណ្តើក​ត្រូវ​បាន​ គេចាត់​ទុកថា​ ជាអវតា​មួយ​អង្គ ក្នុង​ទេវកថា រឿង​កូរ​សមុទ្រ​ទឹក​ដោះ​។ យើង​អាចមើ​លឃើញ​ ចម្លាក់​សត្វ​អណ្តើក​ នៅលើផ្ទៃនៃ​ប្រាសាទអង្គរ​វត្ត​ខ្មែរ ដែលតំណាង​ឲ្យ រឿង​កូរសមុទ្រ​ទឹក​ដោះ​ផងដែរ។

រីឯក្នុង​សង្គម​ខ្មែរ​ជំនឿ​ សាសនា​វិញ សត្វអណ្តើក​ត្រូវ​បាន​ សាសានាជីខ្មែរ​ដើម ចាត់​ទុក​ស្មើអទិទេព។ ដោយសារតែ អណ្តើក​ជា​សត្វ​ជើង​បួនរស់​នៅលើ​គោកក៏​បាន​ ក្នុ​ងទឹក​ក៏​បាន ដូច្នេះទើប​គេ​ ចាត់​ទុក​អណ្តើកជា សត្វ​តំណាង​ភព​ផែន​ដី​។ ជើង​ទាំង​បួន​ របស់​អណ្តើក ទ្រផែន​ដី​តំណាង​ឲ្យ លោក​ធាតុទាំង៤ មាន​ទឹក ដី​ ភ្លើង​ ខ្យល់ ហើយ​ស្នូកតំណា​ងឲ្យ​ផែន​ដី។ តាម​ជំនឿរបស់​ខ្មែរពី​ បុរាណ​កាល ពេល​រំដោះ​គ្រោះ​ខ្មែរតែងយក​សត្វ​អណ្តើក ទៅ​ព្រលែង​ ព្រោះ​អណ្តើក តំណាង​ឲ្យ​ភាព​អមតៈ និងភោគទ្រព្យ។

ហេតុដូចនេះហើយ ​ទើប​ក្នុងសង្គម​ខ្មែរ ​តែង​ជឿលើ​​ជំនឿ​តៗគ្នា​​ថា សម្រាប់​អ្នក​ទាំងឡាយណា ដែល​ទទួល​ទាន ​នៅ​សត្វ​អណ្តើកហើយ ​តែងតែ​ជួបនៅ​គ្រោះ​ អន្តរាយ បែក​បាក់​គ្រួសារ បាត់បង់​ការ​ងារ រក​ស៊ីខាត​បង់ ជួ​បតែ​រឿង​អាក្រក់​ៗ ងើ​បមុខ​មិន​រួច​ ដែលគេ​ហៅ​ថា ​យីអ៊ុន​ដាក់​។ ​ដូច្នេះប្រសិន ​បើ​អ្នកដែល​ធ្លាប់​បាន​ ទទួល​ទាន​សត្វ​អណ្តើក​ហើយ ​ជួ​បនៅ​រឿង​អាក្រក់ៗ ​បែបនេះ​វិធី​ដោះ​គ្រោះ​​គឺ ​ត្រូវ​ទៅ​រក​សត្វ​អណ្តើក​មួយទៀត ហើយ​ធ្វើ​ការ​ព្រលែង ដោយ​ឧទ្ទិស​បួង​សួង​ សុំ​ខមាទោស អហោសិកម្ម ដោយ​ទង្វើ​មិន​បាន​ដឹង​។ លើសពីនេះទៀត ​សម្រាប់​ចាស់​ៗ ជឿថា​បើ​ចង់​ផ្តាច់​ចំណងកម្ម ​ជាមួយ​គ្នា គួរ​បាងក្សូល​ឧទ្ទិស ​ឲ្យ​ទៅ​សត្វអណ្តើក​នោះ បន្ថែម​ទៀត​​ផងដែរ​​។

នេះ​ជា​មតិ​អ្នកដែល​ធ្លាប់​ហូប​អណ្តើក​ហើយ​ជួប​បញ្ហា

បញ្ជាក់​៖ នេះ​គឺ​គ្រាន់​តែ​ជា ជំនឿ​តៗគ្នា និង​រឿង​រ៉ាវ​ខ្លះ​ៗ​ ដែល​ធ្លាប់​កើត​ឡើង​លើ ​មនុស្ស​មួយ​ចំនួន​ ដែល​ធ្លាប់​ទទួល​ទាន​ សត្វ​អណ្តើក។ ក៏ប៉ុន្តែ​ជំនឿ​នេះ ​យើង​ក៏មិន​អាច​សន្និដ្ឋាន ​និងប្រាកដ​ជាក់​ច្បាស់ ​មួយ​រយ​ភាគ​រយ​ដែរ។  ហេតុដូចនេះ ​ការ​ជឿនិង មិន​ជឿគឺ​ស្រេច​លើ ការ​គិត​របស់មនុស្ស​ម្នាក់​ៗ។ សូម​អាន​ដោយ​វិចារណញ្ញាណ៕ ប្រភពដោយ៖ ទេពនិមត្ត​ចម្លាក់ខ្មែរ​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print