ការវិលត្រឡប់របស់ Ibrahimovic ចូលជម្រើសជាតិស៊ុយអែតត្រូវគ្រូបង្វឹកបដិសេធ

ចែករំលែក៖

ពាក្យចចាមអារ៉ាមរបស់កីឡាករវ័យជ្រេ Zlatan Ibrahimovic ដែលថារូបគាត់វិលត្រឡប់មកកាន់ក្រុមជម្រើសជាតិស៊ុយអែតវិញនោះ ត្រូវបានគ្រូបង្វឹកលោក Janne Andersson បដិសេធ និងច្រានចោលដោយលើកឡើងថា មិនមែនជាការពិតនោះទេ

ខ្សែប្រយុទ្ធក្រុម AC Milan បានបង្ហើបប្រាប់កាលពីដើមសប្តាហ៍នេះថាគាត់បានត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពីការចូលនិវត្តន៍ដែលមានរយៈពេលជាងឆ្នាំចាប់តាំងពីការបង្ហាញខ្លួនចុងក្រោយសម្រាប់ប្រទេសរបស់គាត់។ មួយថ្ងៃបន្ទាប់ពីការស៊ុតបាល់បញ្ចូលទីគ្រាប់ទីរបស់គាត់ឲ្យ AC Milan កីឡាកររូបនេះបានបង្ហោះរូបភាពនៅលើបណ្តាញសង្គមរបស់ខ្លួននៅក្នុងជម្រើសជាតិស៊ុយអែត ដោយដាក់ចំណងជើងថាយូរហើយមិនឃើញ

ទោះយ៉ាងណាកីឡាករវ័យ៣៩ឆ្នាំរូបនេះបានចាកចេញពីក្រុមជម្រើសជាតិចុងក្រោយរបស់ស៊ុយអែតកាលពីថ្ងៃព្រហស្បតិ៍ ហើយលោក Andersson បានបញ្ជាក់ថា ទ្វារត្រូវបានបិទសម្រាប់ការត្រលប់មកវិញណាមួយដែលអាចកើតមាន។

លោក Andersson បានប្រាប់កាសែតស៊ុយអែត Aftonbladet ថា មនុស្សមួយចំនួនបាននិយាយថាមានផែនការនៅពីក្រោយរូបថតនោះ។ ប៉ុន្តែខ្ញុំមិនយល់ពីអត្ថន័យរបស់វាទេ ខ្ញុំមិនចង់បញ្ចូលថាមពលច្រើនពេកទេ។ វាមានរយៈពេលឆ្នាំកន្លះចាប់តាំងពីគាត់បាននិយាយថា គាត់បានបញ្ចប់អាជីពរបស់គាត់នៅក្នុងក្រុមជម្រើសជាតិ ហើយយើងបាននិយាយអំពីបញ្ហានេះបន្ទាប់ពីព្រឹត្តិការណ៍អឺរ៉ុប។ ខ្ញុំគោរពគាត់បំផុតដូចជាកីឡាករដទៃទៀត ដែលបានធ្វើការសម្រេចចិត្តដូចគ្នា

បន្ទាប់ពីពីររដូវកាលនៅលីកកំពូលអាមេរិក MLS ជាមួយក្លិ Los Angeles Galaxy កីឡាករ Ibrahimovic បានវិលត្រឡប់ទៅលេងបាល់ទាត់នៅអឺរ៉ុបជាមួយក្រុម AC Milan វិញកាលពីខែមករាលើកិច្ចព្រមព្រៀង៦ខែដំបូងដែលត្រូវបានបន្តរហូតដល់ចុងឆ្នាំ២០២០-២0២១ ។

Ibrahimovic បានស្ថិតក្នុងទម្រង់ដ៏អស្ចារ្យនៅក្នុងការវិលត្រឡប់មកអឺរ៉ុបលើកទី២របស់គាត់ជាមួយនឹងក្រុម AC Milan ដោយបានស៊ុតបាល់បញ្ចូលទីចំនួន១៧គ្រាប់និងជួយបញ្ជូនបាល់ចំនួន៦លើកបន្ថែមទៀតក្នុងការប្រកួតចំនួន២២នៃក្របខ័ណ្ឌ Serie A ដោយមានតែកីឡាករ CiroImmobile វ័យ២៦ឆ្នាំ និង Cristiano Ronaldo វ័យ៣៥ឆ្នាំ មានពិន្ទុច្រើនដូចគ្នា។

Ibrahimovic រកគ្រាប់បាល់បាន៦២គ្រាប់ក្នុង១១៦ប្រកួតសម្រាប់ស៊ុយអែតដែលធ្វើឱ្យគាត់ក្លាយជាអ្នករកគ្រាប់បាល់នាំមុខគេរបស់ប្រទេសស៊ុយអែត ៕

   

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print