CNN ៖ នៅទីបំផុតលោកត្រាំ ក៏បានទទួលស្គាល់ថា​ មិនអាចយកឈ្នះក្នុងការបោះឆ្នោត

ចែករំលែក៖

តាមសារព័ត៌មាន CNN នៅថ្ងៃទី​៧ខែវិខ្ឆិកាបានដកស្រង់ប្រភពព័ត៌មានពីសេតវិមាន បានបញ្ជាក់ថា ប្រធានាធិបតីត្រាំ​«ចាប់ផ្តើមទទួលស្គាល់​ ជាមួយក្រុមជំនួយការរបស់លោកថា លទ្ធភាពនៃការយកឈ្នះ​ នៅក្នុងរដ្ឋសំខាន់ៗកាន់តែពិភបាក​។
សកម្មភាពខាងលើ​បានបង្ហាញយ៉ាងច្បាស់ថា លោកត្រាំ បានត្រៀមលក្ខណៈទទួលស្គល់លទ្ធផលបោះឆ្នោត នៅថ្ងៃទី​៣ខែវិច្ឆិកាឆ្នាំ​២០២០ ក្រោយពេលរដ្ឋជាច្រើន មានសំឡេងគាំទ្រ លោកបៃឌិនកើនឡើងខ្ពស់​។ បើគិតសម្លឹកឆ្នោតសកល់លោកបៃឌិន ទទួលបានដល់ទៅ​ 74.305.784 សន្លឹក ចំណែកលោកត្រាំទទួលបាន 70.171.608 សន្លឹក។
បើទោះបីយ៉ាងណាក្តី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន​បង្ហោះលើបណ្តាញសង្គម​Twitter ថា ការដោះស្រាយតាមផ្លូវច្បាប់ទើបតែចាប់ផ្តើម​ ដូច្នេះលោក បៃឌិន មិនត្រូវប្រកាសពីជ័យជម្នះនោះឡើយ។
សារព័ត៌មាន​ Bloomberg បានផ្សាយថា លោកបៃឌិន មានគម្រោង ប្រកាស ជ័យជម្នះនៅយប់ថ្ងៃទី​៧ខែវិច្ឆិកា នេះ។ បច្ចុប្បន្ន គណបក្សសាធារណរដ្ឋប្រចាំនៅរដ្ឋ Pennsylvania ដែលជារដ្ឋមានពលរដ្ឋរស់នៅជាង​១៣លាននាក់ មានកៅអីតំណាងដល់ទៅ ២០ កៅអី បានស្នើដល់តុលាការ​បញ្ឈប់ការរាប់សន្លឹកឆ្នោត ដែលបោះតាមប្រៃសណីយ៍។ ការបន្តរាប់សន្លឹកឆ្នោត នឹងធ្វើឲ្យលោកត្រាំត្រូវបាត់បង់ការនាំមុខ ។
នៅពេលនេះរដ្ឋយុទ្ធសាស្ត្រ ដូចជា Pennsylvania និង​Georgia ដែលមានកៅអីតំណាងក្នុងរដ្ឋទាំងពីរ ដល់ទៅ ៣៦កៅអី​។ នៅពេលនេះ សន្លឹកឆ្នោតគាំទ្រលោកបៃឌិនកើនឡើងខ្ពស់​។ ទាំងនោះហើយអាចជួយឲ្យលោកបៃឌិន​អាចប្រកាសពីជ័យជម្នះរបស់ខ្លួនបាន៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print