អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ី លោកDmitry Peskov បានច្រានចោលព័ត៌មានដែលសារព័ត៌មានអង់គ្លេសបានផ្សាយថា ប្រធានាធិបតី ពូទីន មានជំងឺ Parkinson ហើយលោកអាចនឹងលាលែងចេញពីតំណែង ។
បណ្តាញព័ត៌មានAl Jazeera បានបញ្ជាក់ថា ការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសមិនមែនជាការណ៍ពិតឡើយ ហើយពេលនេះសុខភាពរបស់ប្រធានាធិបតីល្អប្រសើរ មិនមានគម្រោងលាលែងចេញពីតំណែងនោះឡើយ។
សារព័ត៌មានTASS របស់រុស្ស៊ីបានដកស្រង់សម្តីលោក Peskov ដែលបានបញ្ជាក់ថា «លោកប្រធានាធិបតីមានសុខភាពល្អធម្មតា» ។
កន្លងមក សារព័ត៌មានThe sun របស់អង់គ្លេសបានផ្សាយថា ប្រធានាធិបតីពូទីន មានគម្រោងលាលែងចេញពីតំណែងនៅឆ្នាំ២០២១ ក្រោយពេលលោកកើតជំងឺ Parkinson ។
លោកពូទីនធ្លាប់កាន់តំណែងជាប្រធានាធិបតី រុស្ស៊ីពីរអាណត្តិ ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ ២០០៨។ ក្នុងអំឡុងឆ្នាំ២០០៨ដល់ឆ្នាំ ២០១២ លោកពូទីនបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី ។ ក្រោយមកនៅឆ្នាំ២០១២ លោកក៏បានជាប់ឆ្នោតជាប្រធានាធិបតីលើកទី៣ និងលើកទី៤នៅក្នុងការបោះឆ្នោតនាថ្ងៃទី១៨ខែមីនាឆ្នាំ២០១៨។ នៅពេលនេះលោកពូទីននឹងបន្តកាន់តំណែងរហូតដល់ឆ្នាំ២០២៤ទើបបញ្ចប់អាណត្តិ៕