វិមានប្រធានាធិបតីរុស្ស៊ីច្រានចោលព័ត៌មានលោកពូទីនគ្រោងលាលែងពីតំណែង

ចែករំលែក៖

អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ី លោកDmitry Peskov បានច្រានចោលព័ត៌មានដែលសារព័ត៌មានអង់គ្លេសបានផ្សាយថា ប្រធានាធិបតី ពូទីន មានជំងឺ Parkinson ហើយលោកអាចនឹងលាលែងចេញពីតំណែង ។
បណ្តាញព័ត៌មានAl Jazeera បានបញ្ជាក់ថា ការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសមិនមែនជាការណ៍ពិតឡើយ ហើយពេលនេះសុខភាពរបស់ប្រធានាធិបតី​ល្អប្រសើរ​ មិនមានគម្រោងលាលែងចេញពីតំណែងនោះឡើយ។
សារព័ត៌មានTASS ​របស់រុស្ស៊ី​បានដកស្រង់សម្តីលោក Peskov ដែលបានបញ្ជាក់ថា «លោកប្រធានាធិបតី​មានសុខភាពល្អ​ធម្មតា» ។
កន្លងមក សារព័ត៌មាន​​The sun ​របស់អង់គ្លេសបានផ្សាយថា ​ប្រធានាធិបតីពូទីន មានគម្រោងលាលែងចេញពីតំណែងនៅឆ្នាំ​២០២១ ក្រោយពេលលោកកើតជំងឺ Parkinson ។
លោកពូទីនធ្លាប់កាន់តំណែងជាប្រធានាធិបតី រុស្ស៊ី​ពីរអាណត្តិ ចាប់ពីឆ្នាំ​២០០០ ដល់ឆ្នាំ ២០០៨។ ក្នុងអំឡុងឆ្នាំ​២០០៨ដល់ឆ្នាំ ២០១២ លោកពូទីន​បន្តកាន់តំណែងជានាយករដ្ឋមន្ត្រី ។ ក្រោយមកនៅឆ្នាំ​២០១២ លោកក៏បានជាប់ឆ្នោតជាប្រធានាធិបតីលើកទី​៣​ និងលើកទី​៤នៅក្នុងការបោះឆ្នោតនាថ្ងៃទី​១៨ខែមីនាឆ្នាំ​២០១៨។ នៅពេលនេះលោកពូទីននឹងបន្តកាន់តំណែងរហូតដល់ឆ្នាំ​២០២៤ទើបបញ្ចប់អាណត្តិ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print