ក្រុមអ្នកគាំទ្រលោកត្រាំបន់ស្រន់ សង្ឃឹមថាលទ្ធផលបោះឆ្នោតនឹងប្រែប្រួល

ចែករំលែក៖

ក្រុមអ្នកគាំទ្រលោកត្រាំ​​បាននាំគ្នាបន់ស្រន់ សូមឲ្យលទ្ធផលបោះឆ្នោតប្រែក្រឡាស់ ជួយលោកត្រាំ នាំមុខ​វិញ​ ហើយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនេះ។ សកម្មភាពខាងលើកើតឡើងក្រោយពេលក្តីសង្ឃឹម​ដឹកនាំអាមេរិក របស់លោកត្រាំ​កាន់តែបាត់បង់​។
ចាប់តាំងពីថ្ងៃទី​៤ខែវិច្ឆិកាមកទល់ពេលនេះ គឺក្រោយពេលបោះឆ្នោត​មួយថ្ងៃ ការរាប់សន្លឹកឆ្នោតលោកបៃឌិនមានប្រៀប​ក្នុងរដ្ឋសំខាន់ៗ​​ដែលជាហេតុធ្វើឲ្យឱកាសរបស់លោកត្រាំត្រូវបាត់បង់ ។ អ្នកគាំទ្រលោកត្រាំ ភាគច្រើនទៅបោះឆ្នោតនៅថ្ងៃទី​៣ខែវិឆ្ឆិកា ចំណែកអ្នកគាំទ្រលោកបៃឌិន ភាគច្រើនបោះឆ្នោតមុនពេលកំណត់និងបោះឆ្នោតតាមប្រៃសណីយ៍ ។ទាំងនោះហើយទើប លទ្ធផលបោះឆ្នោតប្រែប្រួលពីលោកត្រាំនាំមុខពេលដំបូង មកដល់ពេលចុងក្រោយលោកបៃឌិននាំមុខទាំងអស់។
ចំណែកសន្លឹកឆ្នោត​គាំទ្រវិញ លោកត្រាំទទួលបានតែជាង ៧០,២លានសន្លឹកប៉ុណ្ណោះ ។ ដោយឡែកលោកបៃឌិនវិញ​ ទទួលបានរហូតដល់ទៅជាង៧៤,៣លាននាក់​ ។
ជាមួយគ្នានេះដែរ ក្រុមការងាររបស់លោកបៃឌិន បានពន្លឿន​ការរៀបចំផ្លាស់ប្តូរអំណាច ខណៈជ័យជម្នះកាន់តែខិតជិត​មកដល់។ លោកបៃឌិនសង្ឃឹមថានឹងទទួលបានកៅអីតំណាងដល់ទៅជាង​៣០០ ខណៈរដ្ឋសំខាន់ៗ ​បាននាំមុខលោកត្រាំជាច្រើន៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print