ក្រសួងសុខាភិបាល៖ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់ ជាអង្គរក្សការពារផ្ទាល់ជូនគណប្រតិភូហុងគ្រី និងមិនមានករណីជាសះស្បើយ

ចែករំលែក៖

ភ្នំពេញ៖ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់ ជាអង្គរក្សការពារផ្ទាល់ជូនគណប្រតិភូហុងគ្រី និងមិនមានករណីជាសះស្បើយ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើយោងតាម សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៨ ខែវិច្ឆកា ឆ្នាំ២០២០ ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ ករណីវិជ្ជមានវីរុសកូវីដ-១៩ ៖ ចំនួន ០១នាក់នោះ ជាបុរសជនជាតិខ្មែរ អាយុ ៣១ឆ្នាំ ជាអង្គរក្សការពារផ្ទាល់ជូនគណៈប្រតិភូហុងគ្រី មានអាសយដ្ឋាន នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដោយសារគាត់មានរោគសញ្ញាគួរឲ្យសង្ស័យ ដូច ជាមានរមាស់បំពង់ក និងក្តុក វត្ថុសំណាករបស់គាត់ត្រូវបានយកជាលើកទី២ ហើយលទ្ធផលដែលផ្តល់ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបពីស្ថានភាពជំងឺ កូវីដ-១៩ នៅកម្ពុជា មានដូចខាងក្រោមនេះ ៖
ស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ៖
គិតត្រឹមម៉ោង ០៧:០០ព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមាន៖
– ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៨នាក់ (ស្មើនឹង ៩៧,៦៣% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់ ) នៅក្នុងចំនួននេះ មានស្រី ៥៨នាក់ និងបុរស ២៣០នាក់។
– អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៩៥នាក់ (ស្រី្ត ៦០នាក់ និងបុរស ២៣៥នាក់) ។
– អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ០៧នាក់ (បុរស ជនជាតិខ្មែរ ០៣នាក់ ស្រ្តីជនជាតិខ្មែរ ០១នាក់ ស្រ្តីជនជាតិបារាំង ០១នាក់ បុរសជនជាតិប៉ាគីស្ថាន ០១នាក់ និងបុរសជនជាតិឥណ្ឌា ០១នាក់) ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print