លោកត្រាំ នឹងត្រូវប្រឈមពាក្យបណ្តឹងជាច្រើន អាចចាកចេញពីអាមេរិក ក្រោយបញ្ចប់តំណែង

ចែករំលែក៖

មេធាវីច្រើនឆ្នាំរបស់លោកត្រាំ បានព្យាករណ៍ថា លោកត្រាំ​ នឹងចាកចេញពីប្រទេស អាមេរិក មុនពេល លោកបៃឌិនចូលកាន់តំណែងប្រធានាធិបតី ។ មេធាវី Cohen បានព្យាករណ៍ថា លោកត្រាំ​អាចនឹងត្រូវប្រឈម ការប្តឹងផ្តល់ជាច្រើន ។
សារព័ត៌មាន​ AP បានផ្សាយថា ក្រោយពេលលោកបៃឌិនជាប់ឆ្នោតជាប្រធានាធិបតីទី​៤៦ របស់អាមេរិក លោកត្រាំនឹងត្រូវវិលត្រឡប់ទៅកាន់ចំណុចចាប់ផ្តើមវិញ​។ តាមការផ្សាយរបស់សារព័ត៌មាន​AP « ការប្តឹងផ្តល់តាមផ្លូវច្បាប់នឹងកើតមានឡើង​ចំពោះលោកត្រាំ»។
ពាក់ព័ន្ធនឹងការព្យាករណ៍ថា លោកត្រាំ និងធ្វើអ្វីជាបន្តទៀត មេធាវី Michael Cohen បាននិយាយថា «នៅពេលលោកត្រាំ ចាញ់​ លោកប្រាកដជាមិនផ្ទេរអំណាចដោយរលូននោះឡើយ ប្រាកដជាថា គណបប្រជាធិបតេយ្យលួចសន្លឹកឆ្នោត​ ឬមានកម្លាំងខាងក្រៅជួយដល់លោកបៃឌិន។
នៅពេលនេះ ក្រោយជាប់ឆ្នោត ភ្លាម លោកបៃឌិនប្រកាស ទៅកាន់ក្រុមអ្នកគាំទ្រលោកត្រាំថា «ខ្ញុំយល់ពីការខកចិត្ដ

ពេញចាញ់​។ ខ្លួនខ្ញុំក៏ធ្លាប់ចាញ់ជាច្រើនលើកមកហើយ​ តែពេលនេះ សូមផ្តល់ឱកាស ដល់គ្នាម្នាក់ម្តង បោះបង់ចោលវិវាទ រួមគ្នាជាថ្មី យើងមិនមែនជាសត្រូវនិងគ្នាឡើយ យើងជាពលរដ្ឋអាមេរិក»៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print