មេធាវីច្រើនឆ្នាំរបស់លោកត្រាំ បានព្យាករណ៍ថា លោកត្រាំ នឹងចាកចេញពីប្រទេស អាមេរិក មុនពេល លោកបៃឌិនចូលកាន់តំណែងប្រធានាធិបតី ។ មេធាវី Cohen បានព្យាករណ៍ថា លោកត្រាំអាចនឹងត្រូវប្រឈម ការប្តឹងផ្តល់ជាច្រើន ។
សារព័ត៌មាន AP បានផ្សាយថា ក្រោយពេលលោកបៃឌិនជាប់ឆ្នោតជាប្រធានាធិបតីទី៤៦ របស់អាមេរិក លោកត្រាំនឹងត្រូវវិលត្រឡប់ទៅកាន់ចំណុចចាប់ផ្តើមវិញ។ តាមការផ្សាយរបស់សារព័ត៌មានAP « ការប្តឹងផ្តល់តាមផ្លូវច្បាប់នឹងកើតមានឡើងចំពោះលោកត្រាំ»។
ពាក់ព័ន្ធនឹងការព្យាករណ៍ថា លោកត្រាំ និងធ្វើអ្វីជាបន្តទៀត មេធាវី Michael Cohen បាននិយាយថា «នៅពេលលោកត្រាំ ចាញ់ លោកប្រាកដជាមិនផ្ទេរអំណាចដោយរលូននោះឡើយ ប្រាកដជាថា គណបប្រជាធិបតេយ្យលួចសន្លឹកឆ្នោត ឬមានកម្លាំងខាងក្រៅជួយដល់លោកបៃឌិន។
នៅពេលនេះ ក្រោយជាប់ឆ្នោត ភ្លាម លោកបៃឌិនប្រកាស ទៅកាន់ក្រុមអ្នកគាំទ្រលោកត្រាំថា «ខ្ញុំយល់ពីការខកចិត្ដ
ពេញចាញ់។ ខ្លួនខ្ញុំក៏ធ្លាប់ចាញ់ជាច្រើនលើកមកហើយ តែពេលនេះ សូមផ្តល់ឱកាស ដល់គ្នាម្នាក់ម្តង បោះបង់ចោលវិវាទ រួមគ្នាជាថ្មី យើងមិនមែនជាសត្រូវនិងគ្នាឡើយ យើងជាពលរដ្ឋអាមេរិក»៕