ភ្នំពេញ៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើអោយបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និង សារមន្ទីរទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងរីករាលដាលជាសកល ។
នេះបើយោងតាមលិខិតមួយដែលលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល គោរពជូន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ , រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង អភិបាលរាជធានី-ខេត្ត ។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងថា ដោយបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី , សូមបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និង សារមន្ទីរទូទាំងប្រទេស ដោយអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ៕ ដោយ៖ចេស្តា
...