អាជីវករលក់ដូរនៅជុំវិញសួនកុមារទល់មុខសាលាខេត្តនាំគ្នាលាងសម្អាតអនាម័យលើសួនកុមារ ត្រៀមសម្រាប់បុណ្យឯករាជ្យជាតិនៅថ្ងៃទី០៩វិច្ឆិកា

ចែករំលែក៖

ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋប្រុសស្រីជាអាជីវករប្រមាណជាង៣០នាក់ដែលប្រកបរបរលក់ដូរនៅជុំវិញសួនកុមារនិងនៅមុខសាលាខេត្តប៉ៃលិនជិតវិមានឯករាជ្យខាងជើងបានមូលមតិគ្នា ជាមួយមន្ត្រីជំនាញ អ្នកគ្រប់គ្រងអនាម័យនិងបរិស្ថានក្រុងប៉ៃលិនបាននាំគ្នាលាងសម្អាតអនាម័យលើសួនកុមារនិងមុខសាលាខេត្ត ដើម្បីរក្សាអនាម័យ សោភ័ណ្ឌភាព សម្រាប់បុណ្យឯករាជ្យជាតិនាថ្ងៃ០៩ វិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ។ 

ហេតុការណ៍អាជីវករនាំគ្នាលាងសម្អាតទីធ្លានេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃ០៧ ខែវិច្ឆិកាឆ្នាំ២០២០នៅមុខសាលាខេត្តប៉ៃលិននិងជុំវិញសួនកុមារស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ប្រភពព័ត៌មានពី លោក សុខ ប៊ុនសុន ប្រធានការិយាល័យសាធារណៈការដឹកជញ្ជូនអានាម័យនិងសណ្តាប់ធ្នាប់សាធារណ:ក្រុងប៉ៃលិនជាអ្នកទទួលបន្ទុកការគ្រប់គ្រងអនាម័យក្រុងប៉ៃលិនបានរៀបរាប់ឱ្យដឹងថា៖ខាងលោកបានមូលមតិជាមួយអាជីវករលក់ដូរបានដឹកនាំបងប្អូនអាជីវករ ដែលលក់ដូរនៅជុំវិញសួនកុមារ ទល់មុខសាលាខេត្ត ធ្វើការសហការគ្នា បោសលាងនិងសំអាតអនាម័យលើសួនកុមារដែលជាកន្លែងកំសាន្ត ពីព្រោះនៅជិតវិមានឯករាជ្យ ហើយស្របពេលដែលជិតឈានចូលដល់ថ្ងៃបុណ្យរលឹកថ្ងៃឯករាជ្យជាតិនៅថ្ងៃទី០៩ វិច្ឆិកាឆ្នាំ២០២០ដោយមានបងប្អូនអាជីវករ ចូលរួមចំនួនជាង៣០នាក់ ។ 

លោកបន្តទៀតថា ៖ ការសហការ និងមូលមតិគ្នាលាងសំអាតលើសួនកុមារនេះខាងលើលោកបានជួលរថយន្តដឹកទឹកយកទៅបាញ់ទឹកឲ្យបងប្អូនប្រើអំបោសបោសលាងដោយក្រុមអាជីវករ នាំគ្នា រួមកម្លាំងដោយស្រុះដៃគ្នា ដើម្បីឆាប់រួច និងរក្សាទីក្រុងស្អាត ។

 លោកបានបញ្ជាក់បន្តទៀតថា ៖ ការលាងបោសសំអាតសួនកុមារនេះ ចំណាយថវិកាសរុបទាំងអស់ចំនួន១២ម៉ឺនរៀលដោយប្រើរថយន្តដឹកទឹកប្រើអស់៤គ្រឿង ៕ ដោយ ៖ ស សារ៉េត

...

        

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print