រមណីយដ្ឋានស្ពានចំណាស់បុរាណ “ស្ពានទ័ព” បង្ហាញពីសោភណ្ឌភាពធម្មជាតិបុរាណពិតៗ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ស្ពានចំណាស់បុរាណ “ស្ពានទ័ព” គឺជាស្ពានបុរាណស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានព្រំប្រទល់ជាប់នឹងខេត្តសៀមរាប (ស្រុកស្រីស្នំ) និងមានចម្ងាយប្រហែល៨០០ម ពីប្រាសាទព្រហ្មកិល ហើយមាន៣២ គ.ម ពីទីរួមខេត្តឧត្តរមានជ័យ ។ ស្ពាននេះមានបណ្តោយប្រវែង ១៥០ម ទទឹង ១៤,៥ ធ្វើអំពីថ្មភក់ និងថ្មបាយក្រៀមដែលលាតសន្ធឹងពីជើង ទៅត្បូងនិង មានរន្ធតាដេវ ចំនួន២៨ ហើយកសាងឡើងស្ថិតក្នុងរជ្ជកាល ព្រះបាទជ័យវរ័្មនទី៧ ។ រហូតមកដល់បច្ចុប្បន្នស្ថានភាពនៃស្ពាននេះគឺនៅមាន សភាពរឹងមាំល្អនៅឡើយសម្រាប់ការទស្សនាកម្សាន្ត និងការស្រាវជ្រាវ ភ្ញៀវអាចចុះទៅទស្សនាដល់ជើងក្រោមនៃស្ពានបានក្នុងរដូវប្រាំង ។
យោងតាម៖ សៀវភៅមគ្គុទេ្ទសក៏ទេសចរណ៍ របស់មន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ៕

12745760_181810192188731_8337587621186497659_n

6895_181810212188729_196138477595568791_n

12715694_181810235522060_3877758883757297039_n

12729191_181810258855391_6398190609543596204_n

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print