ជំនាញចុះបិទការដ្ឋានបកខ្សាច់អត់ច្បាប់របស់លោកភឿង ប៊ន បន្ទាប់ពីបែកធ្លាយដល់អ្នកសារព័ត៌មាន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បន្ទាប់ពីបែកធ្លាយព័ត៌មានពីការបកយកខ្សាច់របស់ក្រុមឈ្មួញជាច្រើនសង្ស័យពុំមានច្បាប់អនុញាតិកំពុងមានភាពអនាធិបតេយ្យកើតមានយ៉ាងច្រើនក្នុងទឹកដីស្រុកសំរោងទងសង្ស័យលោកប្រធានមន្ទីររ៉ែ និងថាមពលបានលាភសក្ការៈបានជាមិនបង្ក្រាបហើយថែមទាំងបណ្តោយអោយកាយជារៀងរាល់ថ្ងៃនោះជំនាញបានចុះផ្អាកពេលដឹងដល់អ្នកសារព័ត៌មាន។

ទីតាំងបកខ្សាច់នេះស្ថិតក្នុងភូមិរលាំងចក ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ថៅកែបកខ្សាច់អត់ច្បាប់នេះត្រូវបានស្គាល់មានឈ្មោះ ភឿង ប៊ន ជាមន្ត្រីយោធានៅក្រសួងការពារជាតិ។

តាមប្រភពពីមន្ត្រីរ៉ែ និងថាមពលបានបង្ហើបអោយដឹងថា លោកភឿង ប៊ន នេះធ្វើការបកខ្សាច់នៅទីតាំងខាងលើគឺមិនមានច្បាប់អនុញាតិត្រឹមត្រូវនោះទេ។ ការដែលធ្វើទៅបានគឺគាត់មានការត្រូវរ៉ូវគ្នាជាមួយលោក ប៊ិញ ជីវតុងជាប្រធានមន្ទីរទើបអាចយកគ្រឿងចក្រទៅដាក់ដើម្បីកាយបកយកខ្សាច់នៅទីនោះបានបើមិនមានការត្រូវរ៉ូវគ្នាជាមួយលោកប្រធានទេនោះ។

មិនដឹងថាក្រុមឈ្មួញដែលរកស៊ីបក និងកាយខ្សាច់បានបង់លុយក្រៅផ្លូវការទៅអោយលោកប៊ិញ ជីវតុង ប៉ុន្មានឡើយក្នុងមួយខែៗជាថ្នូរទៅនឹងការដែលមិនចាំបាច់ធ្វើអាជ្ញាប័ណ្ណដើម្បីបង់ចំណូលចូលរដ្ឋ។ ការបង់ចំណូលក្រោមតុដល់ដៃបុគ្គលនេះធ្វើអោយរដ្ឋខាតបង់ថវិកាមិនតិចនោះទេក្នុងមួយឆ្នាំៗដែលបង្ហាញអោយឃើញថាអំពើពុករលួយកំពុងតែបានប្រព្រឹត្តយ៉ាងចំហដោយគ្មានរអែងច្បាប់បន្តិចណាទាល់តែសោះ។ ប្រភពបន្តថានៅក្នុងខេត្តកំពង់ស្ពឺនេះសំបូរកន្លែងបក និងបូមខ្សាច់ច្រើនកន្លែងណាស់ក្នុងនោះមួយភាគធំគឺសុទ្ធតែមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវឡើយគឺអោយតែត្រូវរ៉ូវជាមួយលោកប្រធានមន្ទីររ៉ែ និងថាមពលជាការស្រេចហើយ។

ពាក់ព័ន្ធនឹងការដែលបណ្តែតបណ្តោយអោយមានការបកខ្សាច់ដោយគ្មានអាជ្ញាប័ណ្ណនេះដែរលោកប៊ិញ ជីវតុង បានប្រាប់តាមទូរស័ព្ទថានៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២១០៦ថាការដ្ឋានដែលអត់ច្បាប់ទាំងនោះលោកបានចាត់មន្ត្រីជំនាញចុះទៅធ្វើការហាមឃាត់តាមនិតិវិធីរួចរាល់ហើយ ។ចំណែករឿងដែលមានការលើកឡើងថាលោកទទួលបានលាភសក្ការៈក្រោមតុស្អីនោះវាជាសេរីភាពរបស់គេជាអ្នកនិយាយយើងមិនអាចធ្វើរបងហាមឃាត់គេបានទេ៕

20160212_120042

20160212_120045

...

ដោយ៖ សេនា សក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print