លោក អ៊ុក សាម៉ុន ផ្សព្វផ្សាយពីការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដល់នាយ នាយរង អាវុធហត្ថខេត្តកែប

ចែករំលែក៖

ខេត្តកែបៈ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ បានរៀបចំពិធីផ្សព្វផ្សាយស្ដីពីការប្រើប្រាស់បណ្ដាញ​សង្គម (Facebook) ដល់នាយ នាយរង អាវុធហត្ថទូទាំងខេត្ត ក្រោមអធិបតី​លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប​ ក្នុងនោះមានការអញ្ជើញចូលរួមពីនាយ នាយរង មកពីអង្គភាពតាមបណ្ដាល​ស្រុក ការិយាល័យ ផ្នែកចំណុះឲ្យកងរាជអាវុធហត្ថខេត្ត។

គួររំលឹកថា កន្លងទៅលោកឧត្តមសេនីយ៍ទោ ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុក ព័ត៌មាន សន្តិសុខ និង​ស្រាវជ្រាវបង្ក្រាបបទល្មើស បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្ដីពី​ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម (Facebook) ដល់នាយអាវុធហត្ថ ថ្នាក់មេបញ្ជាការរងខេត្ត សេនាធិការ នាយ នាយរងការិយាល័យទាំង២៥​រាជធានីខេត្តចំណុះឲ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលាកងរាជ​អាវុធហត្ថកំបូល។

ការផ្សព្វផ្សាយស្ដីពីការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមគឺលោកឧត្តម​សេនីយ៍ទោ មេបញ្ជាការរងលើផ្ទៃប្រទេសបានធ្វើការណែនាំដល់នាយអាវុធ​ហត្ថត្រូវធ្វើយ៉ាងណាឲ្យការប្រើប្រាស់ហ្វេសប៊ុកមានសារៈសំខាន់ អត្ថប្រយោជន៍ដល់អង្គភាព​ និងការរីកចម្រើនខ្លួនឯង ជាពិសេសត្រូវបានផ្សព្វ​ផ្សាយរាល់ការអភិវឌ្ឍអង្គភាពនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល​ដែលកំពុងដឹកនាំប្រទេសប្រកបដោយភាពរីកចម្រើន។

ការប្រើប្រាស់ហ្វេសប៊ុកជៀសវៀងបង្កើតឲ្យមានព័ត៌មានមិនច្បាស់ បំប៉ោង​សភាពការ ឬការកាត់តរូបភាពផ្សេងៗខុសពីប្រក្រតី បង្កឲ្យមានការជ្រួល​ច្របល់ក្នុងសង្គមជាដើម៕

IMG_0124

IMG_0125

IMG_0126

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print