ភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីលួចលេងល្បែងបញ្ជល់មាន់ នៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រួចមក នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣បានចុះទៅបង្ក្រាប តែក្រុមអ្នកលេងល្បែងហាក់ដឹងខ្លួនមុនបាននាំគ្នាយកមាន់ជល់និងសម្ភារផ្សេងៗរត់គេចបាត់អស់ ។
ក្នុងប្រតិបត្តិការនេះ លោក ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ បានប្រាប់ថា ក្រោយពីលោកទទួលបានព័ត៌មានពីការចុះផ្សាយរបស់សារព័ត៌មានថាចំណុចទីតាំងខាងលើមានបើកល្បែងសុីសងបញ្ជល់មាន់មក លោកក៏បានដឹកនាំកម្លាំងចុះទៅបង្ក្រាបជាក់ស្ដែង ខណៈពេលកម្លាំងរបស់លោកទៅដល់ស្រាប់តែក្រុមអ្នកញៀនល្បែងទាំងនោះរត់បាត់អស់ ។ លោកបន្តថា បើសិនជាមានការលួចលេងទៀតលោកនិឹងចុះបង្ក្រាបបន្តទៀត ។
លោកនាយ ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣បានសំណូមពឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាជួយសហការ រាយការណ៍ជូនសមត្ថកិច្ចបើសិនជាមានករណីល្បែងសុីសងឬករណីអ្វីផ្សេងៗផងដែរ ៕ដោយ៖ ភារ៉ា ដង្កោ