អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់៤ល្វែងទាំងស្រុង

ចែករំលែក៖

ភ្នំពេញ​៖​ ផ្ទះប្រជាពលរដ្ឋចំនួន៤ល្វែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីកផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លតអគ្គិភ័យមកអន្តរាគមន៍​ភ្លាមៗកាលពីវេលាម៉ោង១២និង២០នាទី​ រំលងអាធ្រាត្រឈានចូលថ្ងៃទី១០​ ខែវិច្ឆិកា ឆ្នាំ​២០២០​ នៅចំណុចផ្លូវ៤៣០​ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

បើតាមប្រភពពីមន្រ្តីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ម្ចាស់ផ្ទះទី១ ឈ្មោះ នួន ផល្លី ភេទប្រុស អាយុ ៦០ឆ្នាំ និងមុខរបរ នៅផ្ទះ ។ និងម្ចាស់ផ្ទះទី២ ឈ្មោះ សំ ម៉ាក់ធុល ភេទស្រី អាយុ ៧៩ឆ្នាំ និង មុខរបរ លក់បាយ។ ម្ចាស់ផ្ទះទី៣ ឈ្មោះ : ខាត់ ហេង ភេទប្រុស អាយុ ៦៦ឆ្នាំ និង មុខរបរ លក់បាយ និងកាហ្វេ។ និងម្ចាស់ផ្ទះទី៤ ឈ្មោះ អុី ទិត ភេទប្រុស អាយុ ៦៣ឆ្នាំ ជាគូបង្រៀនចូលនិវត្តន៍ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ ផ្ទះខាងលេីមានចំនួន៤ល្វែងជាប់ៗគ្នា​ ដោយផ្ទះទី១និងទី២មានលក់បាយម្ហូបការហ្វេពេលព្រឹក​ និងផ្ទះទី៣មានលក់ចាបហួយ ផ្ទះទី៤មានលក់នំកង​ ។

ប្រភពព័ត៌មានបន្តថា​ មុនពេលកេីតហេតុគេបានឃេីញអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅផ្សែងខ្មួរខ្មាញ់ទេីបបង្កការភ្ញាក់ផ្អេីលនិងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លតអគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍។

សូមបញ្ជាក់ថា ករណីនេះកម្លាំងសមត្ថកិច្ចជំនាញការិយាល័យពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្ត៖ ចំនួន​១៨ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១០ឡាន ក្នុងនោះរួមមាន៖ រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន រថយន្តអគ្គិភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន រថយន្តអគ្គិភ័យក្រុមហ៊ុន OCICទីក្រុងកោះពេជ្រចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន។

ចំពោះផ្ទះចំនួន៤ល្វែងខាងលេីគឺរងការខូចខាតទាំងស្រុងតែម្តង​ សំណាងមិនមានមនុស្សរងរបួស។
ចំពោះមូលហេតុ​ ជំហ៊ានដំបូងសមត្ថកិច្ចសន្ឋានមកពីឆ្លងចរន្តអគ្គិសនី៕ដោយ​ ៖ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print