Update ៖ ទីបំផុត ! នៅម៉ោង២រំលងអាធ្រាតសមត្ថកិច្ចឃាត់ខ្លួនមេខ្លោងគ្រឿងញៀនបានហើយ(មានវីដេអូ)

ចែករំលែក៖

ខេត្តកណ្ដាល ៖ ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ប្រកបដោយភាពឈ្លាសវៃ និងការទទួលខុសត្រូវ ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន នៅចំណុច ភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល អស់រយៈពេលជាច្រើនម៉ោង ជាមួយនឹងការ រងការប្រហារបាញ់ពីជនសង្ស័យជាមេក្លោងគ្រឿងញៀន មកលើសមត្ថកិច្ច ក៏ទីបំផុតនៅវេលាម៉ោង២ រំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២០ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានសម្រេច។
សូមបញ្ជាក់ថា ៖ មេខ្លោងគ្រឿងញៀន ឈ្មោះ លៀន ទិត្យ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងនគរបាលព្រហ្មទណ្ឌខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ធ្វើការឡោមព័ទ្ធ ជនសង្ស័យជាមេខ្លោងបទល្មើសគ្រឿងញៀន អស់រយៈពេលជាច្រើនម៉ោង ក៏ឈានបានរំដោះប្រពន្ធជនសង្ស័យក្នុងដំណាក់កាលដំបូង។ ក្រោយមក អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល, អភិបាលស្រុកស្អាង និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រើវិធានការ លួងលោមឱ្យជនសង្ស័យ ចូលខ្លួនសារភាព ជាមួយនឹងការលើកទឹកចិត្ត ដោយមិនចាប់កំហុស ឬផ្ដន្ទាទោស ដែលជាវិធានការ ឲ្យជនសង្ស័យចូលខ្លួនឲ្យសមត្ថកិច្ចចាប់ខ្លួន។
បន្ទាប់ពីមានករណី ផ្ទុះអាវុធជាច្រើនគ្រាប់ បង្កឡើងដោយជនសង្ស័យ មេខ្លោងគ្រឿងញៀន បាញ់ជាច្រើនគ្រាប់ ដោយកាំភ្លើងអាកា មកលើសមត្ថកិច្ចនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ដែលបានដឹកនាំកម្លាំង ចុះដោយផ្ទាល់ ក្នុងប្រតិបត្តិការនេះ បានប្រើយុទ្ធសាស្ត្រ ឲ្យកម្លាំងធ្វើការដកថយ និងវិធានការការពារខ្លួន។ ដំណាក់ការដំបូង បានរំដោះប្រពន្ធជនសង្ស័យ ពីទីតាំងកន្លែងពួកគេលាក់ខ្លួន ដើម្បីបញ្ចៀសពីការយកប្រពន្ធធ្វើជាចំណាប់ខ្មាំងគំរាមលើសមត្ថកិច្ចក្នុងប្រតិបត្តិការ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានថ្លែងប្រាប់ អង្គភាព«នគរដ្រេហ្គន» ថា ៖ បន្ទាប់ពីរំដោះនិងឃាត់ខ្លួនប្រពន្ធជនសង្ស័យជាមេក្លោងគ្រឿងញៀន ហើយរកវិធានការឱ្យ កូនជនសង្ស័យចាកចេញពីកន្លែងផ្ទះមេខ្លោងគ្រឿងញៀនលាក់ខ្លួន កម្លាំងរបស់លោក ក៏បានប្រឹងវិធានការ ជម្លៀសកូនជនសង្ស័យចេញពីទីតាំងកន្លែងកើតហេតុ ទៅកាន់ផ្ទះរបស់ឪពុកម្ដាយជនសង្ស័យ។ ក្នុងដំណាក់កាល ជនសង្ស័យ បានប្រើអាវុធបាញ់ជាច្រើនគ្រាប់ មកលើសមត្ថកិច្ច គេក៏បានដុតផ្ទះដើម្បីជាការបំភ័ន្ត សមត្ថកិច្ចនរបាលរកវិធីគេចខ្លួន។ ប៉ុន្តែជនសង្ស័យបានចេញពីកន្លែងផ្ទះ ដែលបានដុតបំផ្លាញ រួចក៏មកសំងំលាក់ខ្លួនក្នុងផ្ទះឪពុកម្ដាយរបស់គេ។ បន្ទាប់ពីបានទទួលព័ត៌មាន ជាមួយនឹងការស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុតពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ជនសង្ស័យជាមេក្លោងគ្រឿងញៀន ក៏ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈប្រើវិធានការ ចូលរួម ពីលោកអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងអភិបាលស្រុកស្អាង ក៏បានទូរស័ព្ទទៅកាន់ជនសង្ស័យ ឲ្យប្រគល់អាវុធមកឲ្យអាជ្ញាធរនិងសមត្ថកិច្ច ជាមួយនឹងការធានា មិនឃាត់ខ្លួន មិនធ្វើការផ្ដន្ទាទោស ហើយអ្វីដែលជនសង្ស័យបានបាញ់មកលើសមត្ថកិច្ច ក៏មិនឱ្យមានការជាប់ទោសទណ្ឌ។ ចំពោះការដុតផ្ទះក៏អាជ្ញាធរនិងសមត្ថកិច្ច ធានាជួសជុលធ្វើថ្មីវិញ។ ក្នុងនោះក៏ឱ្យជនសង្ស័យប្រគល់អាវុធ នឹងចូលសារភាព ផ្ដល់ជារង្វាន់លើកទឹកចិត្តចំនួន ៥០០ដុល្លារ។ ដោយឡែកប្រពន្ធជនសង្ស័យ ដែលសមត្ថកិច្ចរំដោះយកនិងឃាត់ខ្លួន ក៏បានព្យាយាមទូរស័ព្ទ ទៅកាន់ប្ដីដែលជាជនសង្ស័យ អោយចូលសារភាព និងបញ្ឈប់សកម្មភាព ការប្រើប្រាស់អាវុធបាញ់មកលើសមត្ថកិច្ច។ ទីបំផុត ជនសង្ស័យជាមេក្លោងគ្រឿងញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានដោយជោគជ័យ និងនាំខ្លួនមកកាន់ ស្នងការនគរបាលខេត្តកណ្ដាល ទាំង កណ្ដាលអាធ្រាត ដើម្បីធ្វើកំណត់ហេតុ ស្ដាប់ចម្លើយ នឹងបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវរកក្រុមជនសង្ស័យដែលបានពាក់ព័ន្ធក្នុងបទល្មើសគ្រឿងញៀន។
សូមបញ្ជាក់ថា ៖ មុនពេលឃាត់ខ្លួនជនសង្ស័យជាមេក្លោងគ្រឿងញៀន សមត្ថកិច្ចបានប្រើគ្រប់វិធានការ ដើម្បីឱ្យជនសង្ស័យចូលខ្លួនសារភាព។ ប៉ុន្តែជនល្មើសប្រើប្រាស់កំភ្លើងអាកា ជាមធ្យោបាយ បាញ់មកលើសមត្ថកិច្ច ជាច្រើនលើក ដើម្បីរំដោះខ្លួន។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានថ្លៃងប្រាប់អង្គភាព«នគរដ្រេហ្គន» ក្នុងដំណាក់កាលណាក៏ដោយ លោកត្រូវតែដឹកនាំបញ្ជាដោយផ្ទាល់ និងមិនឲ្យសមត្ថកិច្ចក្នុងប្រតិបត្តិការ រៀបផែនការឱ្យល្អបំផុត ដើម្បីឃាត់ខ្លួនជនសង្ស័ មិនឱ្យគ្រោះថ្នាក់ក្នុងហេតុការណ៍នោះឡើយ៕

https://youtu.be/wJi48rjtB6s

...

ដោយ៖ ស្អាង ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print