ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩ ថ្មីចំនួន ១នាក់ ដែលទើបមកពីសហរដ្ឋអាមរិក និងមិនមានករណីជាសះស្បើយ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១នាក់ នាថ្ងៃទី១០ខែ វិច្ឆិកា ឆ្នាំ២០២០ ដែលទើបធ្វើដំណើរមកពីសហរដ្ឋអាមេរិក និងមិនមានករណីជាសះស្បើយនោះទេ។

ករណីវិជ្ជមានកូវីដ១៩ ថ្មីចំនួន ១នាក់នោះ គឺ ស្រ្តីជនជាតិអាមេរិកាំងអាយុ ៣៥ឆ្នាំ ស្នាក់ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរទៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នីថ្ងៃទី៧ នៃការធ្វើចត្តាឡីស័ករបស់បុគ្គលនោះ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមាន៖

-ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៨នាក់ (ស្រ្តី ៥៨នាក់ និងបុរស ២៣០នាក់)

-អ្នកមានវីរុសកូវីដ១៩ មានចំនួនសរុប ៣០១នាក់ (ស្រ្តី ៦១នាក់ និងបុរស ២៤០នាក់)

-អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ១៣នាក់ (ស្រ្តី ០នាក់ និងបុរស ១០នាក់)៕
ដោយ÷ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print