ឃាត់ខ្លួនជនបរទេសភេទទី៣ម្នាក់ បង្ហោះរូបភាពអាក្រាតគំរាមកំហែងហែកកេរ្តិ៍ដៃគូ

ចែករំលែក៖

ខេត្តសៀមរាប៖  សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ GANSHAW JOHN EDWARD ភេទប្រុស កើតថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៦៣ មុខរបរម្ចាស់សណ្ឋាគារបាត់ធ័ប្លាយភី ជនជាតិអាមេរិកាំង ពីបទគំរាមកំហែងហែកកេរ្តិ៍ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
មន្រ្តីនគរបាលខេត្តសៀមរាបបានឲ្យដឹងថានៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានទទួលពាក្យបណ្ដឹងពីឈ្មោះ ចោម សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប មុខរបរចុងភៅ ស្ដីពីឈ្មោះ GANSHAW JOHN EDARD បានបង្ហោះរូបភាពអាសអាភាសរបស់ខ្លួនឲ្យទៅឲ្យទៅខ្លួន ហើយនិយាយគំរាមកំហែងទារលុយចំនួន៨ម៉ឺនដុល្លារ ជាថ្នូរនឹងការមិនបង្ហោះរូបភាពអាក្រាតរបស់ខ្លួនជាសាធារណៈ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួចមកសមត្ថកិច្ចទើបមានឱកាសចាប់ជនសង្ស័យបាន
ហើយក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថាខ្លួនគេពិតជាបានផ្ញើរូបភាពអាក្រាតឲ្យឈ្មោះចោម សម្បត្តិ ពិតមែន ពីព្រោះជនរងគ្រោះឈប់ស្រលាញ់ខ្លួន។ សមត្ថកិច្ចបានបញ្ជាក់បន្ថែមថាជនសង្ស័យជាមនុស្សភេទទីបី ស្រឡាញ់ភេទដូចគ្នា។

តាមរយៈការស្រាវជ្រាវរបស់សមត្ថកិច្ចបានពិនិត្យឆែកឆេរផ្ទះជនសង្ស័យដោយរកឃើញវត្ថុតាងមួយ កុំព្យូទ័រយួដៃចំនួន ០២គ្រឿង Ipatចំនួន ០២គ្រឿង Cammera canonចំនួន ០១គ្រឿង លិង្គសិប្បនិម្មិតចំនួន ០១ និងស្រោមអនាម័យប្រើប្រាស់រួចមួយចំនួនទៀត។

...

បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីអនុវត្តនីតិវិធី ៕
ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print