ក្លិប Sheffield Wednesday បានបណ្តេញអ្នកចាត់ការទូទៅ Garry Monk ចេញហើយ បន្ទាប់ពីក្លិបនេះចាប់ផ្តើមមិនសូវល្អទៅនឹងរដូវកាលថ្មីនៃក្នុងក្របខ័ណ្ឌ Championship ។
Sheffield Wednesday ស្ថិតក្នុងចំណាត់ថ្នាក់ទី២៣ សម្រាប់ការកាត់កង៦ ពិន្ទុចំពោះការបំពានប្រាក់ចំណេញ និងច្បាប់ចីរភាព ហើយបានឈ្នះតែ៣ លើកពីការប្រកួតលីគចំនួន១១លើកត្រូវបានគេចាត់ទុកថាមិនល្អសម្រាប់លោក Garry Monk ក្នុងការទទួលបន្ទុក។
ប្រធានក្លិបលោក Dejphon Chansiri បាននិយាយថា “ខ្ញុំមានអារម្មណ៍ថាពេលវេលាត្រឹមត្រូវដើម្បីធ្វើការផ្លាស់ប្តូរ ហើយខ្ញុំសូមជូនពរលោកGarry Monk និងក្រុមរបស់គាត់សំណាងល្អសម្រាប់ពេលអនាគត ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះពេលវេលា និងការខិតខំប្រឹងប្រែងរបស់ Garry Monk និងបុគ្គលិករបស់គាត់បានប្តេជ្ញាចិត្តដល់ Sheffield Wednesday” ៕
...
ដោយ៖ភារៈ