ខេត្តត្បូងឃ្មុំ ៖ ពិតជារន្ធត់ខ្លាំងណាស់ទៅ លេីអ្នកដំណេីរដែលកេីតគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសង្គ្រោះបន្ទាន់និឹងរថយន្តយីឌុបក្នុងទិសដៅបញ្ច្រាសគ្នាបង្កឲ្យមានមនុស្សស្លាប់និងរបួសជាច្រេីននាក់ដែលគេដឹងថាមានតៃកុងរថយន្តរបួសស្រាល ,គ្រូពេទ្យស្រីម្នាក់របួសធ្ងន់បាក់ភ្លៅម្ខាង, អ្នកកំដរអ្នកជំងឺ២នាក់របួសធ្ងន់ និងអ្នកជំងឺបានស្លាប់ ។
យោងតាមប្រភពព័ត៌មានឱ្យដឹងថា
ករណីនេះកេីតឡេីងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតក្នុងភូមិស្វាយកាំបិត ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ រថយន្តម៉ាកហុីយ៉ាន់ដាយពាក់ស្លាកលេខក្រចេះ 3A-0892 និងរថយន្តសង្គ្រោះមន្ទីរពេទ្យពាក់ស្លាកលេខ រដ្ឋ១២- 2-0938 ។ រថយន្តម៉ាកហុីយ៉ាន់ដាយបើកបរពីត្បូងទៅជើង (ពីត្បូងឃ្មុំទៅក្រចេះ) ឯរថយន្តសង្គ្រោះបើកបរពីជើងទៅត្បូង (ពីខេត្តរតនគិរីទៅខេត្តត្បូងឃ្មុំ)។
ក្រោយគ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីង គេឃេីញនៅក្នុងរថយន្តសង្គ្រោះបន្ទាន់មានមនុស្សចំនួន៦នាក់រួមមាន ៖
១- ឈ្មោះ អ៊ន ប៊ុនឡេង អាយុ៥២ឆ្នាំរស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាតៃកុងឡានពេទ្យ ( គ្មានរបួស)។
២-ឈ្មោះ ម៉ូក ដា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (ស្លាប់ពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ)។
៣- ឈ្មោះ ម៉ៅ សុភី ភេទស្រី អាយុ៣៧ឆ្នាំ ( អ្នកគ្រូពេទ្យខេត្តរតនគិរី) (របួសធ្ងន់)។
៤- ឈ្មោះ ដា ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)។
៥- ឈ្មោះ ញឹប មុំ ភេទស្រី អាយុ ៤៥ឆ្នាំ នៅខេត្តរតនគិរី (របួសធ្ងន់)។
៦- ឈ្មោះ ញេប ធីម ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ( របួសស្រាល)។
ដោយឡែកអ្នកគ្រូពេទ្យត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតនៅរាជធានីភ្នំពេញដើម្បីជួយសង្គ្រោះ ឯអ្នកបើកបររថយន្តហីុយ៉ាន់ដាយ (ពុំស្គាល់អត្តសញ្ញាណ) ក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ ៕ ដោយ ៖ វណ្ណៈ