កម្លាំង​អាវុធហត្ថ​ស្រុក​សំបូរ ឃាត់ខ្លួនបុរសម្នាក់ ជាអ្នក​រត់ការឲ្យចូល​បម្រើ​ការ​​ក្នុង​ក្រប​ខណ្ឌ​យោធា ​

ចែករំលែក៖

ខេត្តក្រចេះ​៖ បុរសម្នាក់ បាន​ធ្វើ​សកម្មភាព​ដើរ​បោកប្រាស់​គេ ក្នុង​ទំហំ​លុយរាប់​ម៉ឺន​ដុល្លារ​ដោយ​សន្យា​ថា​ ធានា​នាំ​ចូល​បម្រើ​ការងារ​ក្នុង​ក្រប​ខណ្ឌ​យោធា​ នៃ​បញ្ជារ​ដ្ឋា​ន​ទ័ព​ជើងគោ​ក ត្រូវកម្លាំង​អាវុធហត្ថ​ស្រុក​សំបូរ ចាប់​ឃាត់ខ្លួន​​កាលពី​យប់​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ខ​ណៈជន​នេះ​បាន​គេចខ្លួន​បាត់​ពី​ផ្ទះ​អស់​ជា​ច្រើន​ខែ​ទើប​វិល​មក​លំនៅ​ឋាន​វិញ​។ រហូតនៅព្រឹកថ្ងៃទី​១១ ខែវិច្ឆិកានេះ​ ​ជនសង្ស័យ​កំពុង​​ត្រូវ​បាន​ឃាត់ខ្លួន​មក​សាកសួរ​នៅ​ទី​បញ្ជារ​ដ្ឋា​ន​កងរាជ​អាវុធ​ហត្ថ​ខេត្ត ខ​ណៈ​​ជន​រង​គ្រោះ​ជាច្រើននាក់ ដែលត្រូវគេឆបោក​ ​កំពុង​តែ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ទី​បញ្ជារ​អាវុធហត្ថ​ស្រុក​ជា​បន្តបន្ទាប់​ផង​ដែរ​​។​

បើតាមប្រភពព័ត៍មានពីមន្រ្តីកងរាជអាវុធហត្ថ បានឲ្យដឹងថា យុវជន​ម្នាក់​នេះ​ឈ្មោះ ហ៊ា​ង កុស​ល្យ មាន​ទី​លំ​ក្នុង​ឃុំ​សំបូរ ស្រុក​សំបូរខេត្តក្រចេះ ដោយជនឆបោករូបនេះ បានធ្វើសកម្មភាព​រយៈ​ពេល​​ជិត​មួយ​ឆ្នាំ​មក​ហើយ ​មិន​ត្រឹមតែ​បោក​បញ្ឆោត​អ្នក​ក្នុង​ខេត្ត​ទេ ដែល​រង​គ្រោះ​ដោយសារ​ការ​ឆបោក​របស់​គេ​ សូ​ម្បី​តែ​អ្នក​នៅ​តាម​បណ្តាខេត្ត​ផ្សេង​ក៏​គេ​ដឹង​ថា ​មាន​ច្រើន​នាក់​ទៀត​ត្រូវ​រង​ការ​បោកប្រាស់​ពី​ជន​ម្នាក់​នេះ​ផងដែរ​។

ជុំវិញបញ្ហានេះដែរ ​ជនឆបោករូបនេះ ​បានអះអាង​ថា គេ​ជា​អ្នក​រត់ការ​ឲ្យ​ចូល​បម្រើរ​ការងារ​ក្នុង​ក្រប​ខណ្ឌ​យោធា និង​បាន​បោកប្រាស់​ជនរងគ្រោះ​ក្នុង​ម្នាក់​ៗ​ ចាប់ពី​៤​ពាន់​ដុល្លារ​ឡើង​ទៅ ជា​ថ្នូរ​និង​ការ​រត់ការ​ឲ្យ​ជាប់​ពេញ​សិ​ទ្ឋ​ក្នុង​ក្រប​ខណ្ឌ​។

បច្ចុប្បន្ន កម្លាំងកងអាវុធហត្ថ​ខេត្ត បានឃាត់ខ្លួន​ជន​នេះ ​និង​រថយន្ត​សេរី​ទំនើប​របស់​គេ​មួយ​គ្រឿង​មក​រក្សា​ទុក​ ដើម្បី​បន្ត​នីតិវិធី​ទៅ​តុលាការ​៕​ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print