កម្មករកម្មការិនីរោងចក្រដេរខោអាវRKTតំបន់សេដ្ឋកិច្ចពិសេសតាយសេង៣៩នាក់ដួលបន្លប់ជាបន្តបន្ទាប់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖កម្មករកម្មការិនីរោងចក្រដេរខោអាវRKTស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេងបានដួលបន្លប់ជាបន្តបន្ទាប់៣៩នាក់ កាលពីវេលាម៉ោង១២និង៤០នាទីរសៀលថ្ងៃទី១៥ខែកុម្ភះឆ្នាំ២០១៦នៅរោងចក្រRkTក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេងស្ថិតក្នុងភូមិ ព្រៃផ្តៅ សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្ត ស្វាយរៀង។

បើតាមកម្មការិនីម្នាក់បានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុកម្មករនៅធ្វើការដូចធម្មតា រហូតមកដល់ម៉ោងចេញហូបបាយស្រាប់តែមានធុំក្លិនកំណាត់និងថប់ដង្ហើមអត់ខ្យល់ក៏ធ្វើឲ្យកម្មករកម្មការនី ដួលសន្លប់ជាបន្តបន្ទាប់ដោយមានសភាពទន់ដៃទន់ជើងក្អួតចង្អោរនិងដួលសន្លប់ឃើញដូច្នេះកម្មករកម្មការនីផ្សេងៗទៀត ក៏បានដួលបន្តបន្ទាប់គ្នា ដែលសរុបទាំងអស់ គឺ៣៩នាក់។

ប្រភពខាងលើបានបន្តឲ្យដឹងទៀតថាដោយសាតែកន្លែងធ្វើការមានសភាពតូចចង្អៀត និងមានខ្យល់ចេញចូលតិចតូចពេកទើបបណ្តាលឲ្យមានផលប៉ះពាល់ដល់សុខភាពកម្មករកម្មការិនីដូចច្នេះ។

ក្រោយកើតហេតុ ក្រុមហ៊ុនបានហៅរថយន្តសាមុយ មកដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិជីភូដើម្បីសង្គ្រោះរហូតមកដល់វេលាម៉ោង៦•០០ល្ងាចកម្មករកម្មការនីបានធូស្រាលខ្លះហើយ។​ មូលហេតុនាំឲ្យកម្មករកម្មការនីដួលសន្លប់នេះ គឺបណ្តាលមកពីមានក្លិនសាយភាយពីក្រណាត់និង ដោយសារតែបន្ទប់អាគារ​ដែលជាកន្លែងធ្វើការមានសភាពតូចចង្អៀតខ្វះខ្យល់អុកស៊ីុសែន។

image

image

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print