ជប៉ុនមានករណីឆ្លងកូវីដ​១៩ កើនឡើងដល់ទៅ​៣០០នាក់ក្នុងមួយថ្ងៃ​

ចែករំលែក៖

នាយករដ្ឋមន្ត្រី ជប៉ុន លោក​Suga Yoshihide​បានបញ្ជារដល់ក្រុម ទប់ស្កាត់កូវីដ​១៩​ ប្រើគ្រប់វិធីសាស្ត្រទប់ស្កាត់ការឆ្លងរាលដាលជាថ្មី​។ នៅថ្ងៃទី​១១ខែវិច្ឆិការនេះទីក្រុងតូក្យូបានប្រកាសថា មានអ្នកឆ្លងថ្មីដល់ទៅ​៣១៧នាក់ ។ តាំងពីថ្ងៃទី​២០ខែសីហា មកទល់ពេលនេះ មិនមានករណីឆ្លងលើសពី​៣០០នាក់ក្នុងមួយថ្ងៃឡើយ។
កាលពីថ្ងៃទី​១០ខែវិច្ឆិកា​ នាយករដ្ឋមន្ត្រី ​Suga Yoshihide បានបញ្ជាឲ្យប្រើគ្រប់មធ្យោបាយដើម្បីទប់ស្កាត់ការឆ្លង​ប្រកបដោយប្រសិទ្ធភាពបំផុត។
គិតមកដល់យប់ថ្ងៃទី​១១ខែវិច្ឆិកា ជប៉ុនមានករណីឆ្លងកូវីដ​១៩ សរុប 108.983នាក់ ស្លាប់ 1.829នាក់ ។ ជាមួយគ្នានេះដែរ ក៏មានអ្នកព្យាបាលជាសះស្បើយដល់ទៅ 98.274​នាក់​ផងដែរ។
បច្ចុប្បន្នពិភពលោកកំពុងតែរងឥទ្ថិពលនៃរលកទីពីរ ការឆ្លងរាលដាលកូវីដ​១៩ ដោយមានការឆ្លងកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ នៅទូទាំងពិភពលោក​មានករណីឆ្លង​ដល់ទៅ ជាង​៥១,៩លាននាក់ហើយ និងស្លាប់ជាង​១,២៨លានានក់។ ក្រុមហ៊ុនផលិតឱសថកំពុងតែខិតខំ​ដើម្បីដាក់ឲ្យប្រើប្រាស់ឲ្យបានឆាប់បំផុត ទប់ស្កាត់ការឆ្លងរាលដាល កាន់តែច្រើនថែមទៀត ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print