នាយករដ្ឋមន្ត្រី ជប៉ុន លោកSuga Yoshihideបានបញ្ជារដល់ក្រុម ទប់ស្កាត់កូវីដ១៩ ប្រើគ្រប់វិធីសាស្ត្រទប់ស្កាត់ការឆ្លងរាលដាលជាថ្មី។ នៅថ្ងៃទី១១ខែវិច្ឆិការនេះទីក្រុងតូក្យូបានប្រកាសថា មានអ្នកឆ្លងថ្មីដល់ទៅ៣១៧នាក់ ។ តាំងពីថ្ងៃទី២០ខែសីហា មកទល់ពេលនេះ មិនមានករណីឆ្លងលើសពី៣០០នាក់ក្នុងមួយថ្ងៃឡើយ។
កាលពីថ្ងៃទី១០ខែវិច្ឆិកា នាយករដ្ឋមន្ត្រី Suga Yoshihide បានបញ្ជាឲ្យប្រើគ្រប់មធ្យោបាយដើម្បីទប់ស្កាត់ការឆ្លងប្រកបដោយប្រសិទ្ធភាពបំផុត។
គិតមកដល់យប់ថ្ងៃទី១១ខែវិច្ឆិកា ជប៉ុនមានករណីឆ្លងកូវីដ១៩ សរុប 108.983នាក់ ស្លាប់ 1.829នាក់ ។ ជាមួយគ្នានេះដែរ ក៏មានអ្នកព្យាបាលជាសះស្បើយដល់ទៅ 98.274នាក់ផងដែរ។
បច្ចុប្បន្នពិភពលោកកំពុងតែរងឥទ្ថិពលនៃរលកទីពីរ ការឆ្លងរាលដាលកូវីដ១៩ ដោយមានការឆ្លងកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ នៅទូទាំងពិភពលោកមានករណីឆ្លងដល់ទៅ ជាង៥១,៩លាននាក់ហើយ និងស្លាប់ជាង១,២៨លានានក់។ ក្រុមហ៊ុនផលិតឱសថកំពុងតែខិតខំដើម្បីដាក់ឲ្យប្រើប្រាស់ឲ្យបានឆាប់បំផុត ទប់ស្កាត់ការឆ្លងរាលដាល កាន់តែច្រើនថែមទៀត ៕