ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន លោក ខាន់ សំបាន អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម តំណាងឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និង មន្ត្រីជំនាញកសិកម្ម និងអង្គភាពមន្ទីរនានាជុំវិញខេត្តប៉ៃលិន ចែកគ្រាប់ពូជស្រូវជូនប្រជាកសិករដែលរងការខូចខាតដំណាំស្រូវដោយសារទឹកជំនន់ ជូនដល់ប្រជាកសិករចំនួន ៦២គ្រួសារ ស្ថិតក្នុងឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ នៅក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានអានរបាយការណ៍ជូន អង្គពិធី ដំណាំកសិកម្មទូទាំងខេត្តប៉ៃលិនមានអនុវត្តបានសរុបចំនួន ៦៩២០៦ ហ.ត ខូចខាតមានចំនួន ៣,៧៨៥ហ.ត ក្នុងនោះរួមមាន៖ដំណាំស្រូវផ្ទៃដីអនុវត្តបានសរុបចំនួន ៦,១៥៤ហ.ត, (ខូចខាត
ចំនួន៦២ហ.ត)
-ដំណាំសាកវប្បកម្មផ្ទៃដីអនុវត្តបានសរុបចំនួន ១០,៩១៣ ហ.ត (ខូចខាតចំនួន ៤៤ហ.ត)
-ដំណាំឧស្សាហកម្មផ្ទៃដីអនុវត្តបានសរុបចំនួន ៥២,១៣៩ ហ.ត (ខូចខាតចំនួន ៣,៦៧៩ហ.ត)ក្នុងនោះដំណាំដំឡូងមីផ្ទៃដីអនុវត្តបានសរុបចំនួន៣៩,៧៤០ ហ.ត (ខូចខាតចំនួន ៣,១០៦ហ.ត )
ដំណាំពោតក្រហមវគ្គ២ផ្ទៃដីអនុវត្តបានសរុបចំនួន ៥ ៨០៥ ហ.ត (ខូចខាតចំនួន ៥៧៣ហ.ត)
-ដំណាំមៀនប៉ៃលិនផ្ទៃដីអនុវត្ដបាន
សរុបចំនួន ៤,៣៨៩ ហ.ត
-ដំណាំស្វាយកែវល្មៀតផ្ទៃដីអនុវត្ដបាន
សរុបចំនួន ៥,៨៦២ហ.ត
លោក ខាន់ សំបាន អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម តំណាង លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានលើកឡើងថា៖ពូជស្រូវទាំងនេះគឺគ្រាន់តែបានជួយសម្រាលក្នុងការខូចខាត
របស់បងប្អូនមួយគ្រាតែបណ្ណោះព្រោះដើម្បីដោះស្រាយបន្ទាន់ មួយគ្រាសិន។
លោក ផាន់ ចាន់ធុល អភិបាលខេត្ត
ប៉ៃលិនបាននំានូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលជានិច្ចកាល សម្ដេចទាំងពីរតែងតែគិតគូរ អំពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេសដោយចុះដល់ទីតាំងរងគ្រោះ និងបានចាត់តំណាងចូលរួមជំនួសសម្តេចជានិច្ច ។
លោក បានបន្តថា សម្តេចតេជោ ពិតជាសោកស្តាយដែលមិនអាចមកចូលរួមផ្ទាល់ប៉ុន្តែសម្តេចបានចាត់ឲ្យតំណាងចូលរួមទៅកាន់ខេត្តគោលដៅតាមផែនការកំណត់ដោយតាមដានការអនុវត្តជាប់ជាប្រចាំការចែកស្បៀងនិងស្រូវពូជជូនដល់ប្រជាពលរដ្ឋរងគ្រោះឲ្យបានទាន់ពេលវេលា នៅក្នុងដំណាក់កាលស្តាឡើងវិញនេះ គឺជាកិច្ចការអាទិភាពសំខាន់ចាំបាច់ ដោយមិនអាចពន្យារពេលបាន។
លោក បានអំពាវនាវដល់ប្រជាពលរដ្ឋ
ទាំងអស់បន្តការប្រុងប្រយ័ត្ននិងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួនព្រមទាំងក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ១៩ ព្រោះមកដល់ពេលនេះជំងឺនេះនៅបន្តរីករាលដាលយ៉ាងខ្លាំងនិងពុំទាន់មានវ៉ាក់សាំងការពារនៅឡើយទេ ។
អំណោយរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋ ៦២គ្រួសារ រួមមាន ក្នុង ១គ្រួសារ ទទួលបាន ស្រូវពូជ ១០០គីឡូក្រាម អង្គរ ៥០គីឡូក្រាម ត្រីខ កំប៉ុង ១យួ មី ០១ កេសឃីត០១ ជូនដល់បងប្អូនប្រជាព
ពលរដ្ឋ៕
ស សារ៉េត