រដ្ឋបាលខណ្ឌដូនពេញ សម្រាប់ឯកជន និងរដ្ឋទាំងអស់តម្រូវឱ្យប្រុងប្រយ័ត្នខ្ពស់នូវការការពារមេរោគកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ក្នុងគោលបំណងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញបានលើកឡើងថា ទាំងផ្សាររដ្ឋនិងឯកជនទាំងអស់ក្នុងខណ្ឌនេះ នឹងត្រូវធ្វើការឹតបន្តឹងនូវវិធានការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ ដែលស្របតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល

ជាក់ស្តែងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមការងារនៃរដ្ឋបាលខណ្ឌដូនពេញ បាននាំយកម៉ាសមុខចំនួន០១ម៉ឺន ដែលទទួលបានពីរាជរដ្ឋាភិបាល ដើម្បីផ្តល់ជូនបន្តទៅដល់បងប្អូនប្រជាពលរដ្ឋឲ្យចំគោលដៅដើម្បីចូលរួមការពារសុវត្ថិភាព។

ក្នុងឱកាសនេះ លោក សុខ ពេញវុធ អភិបាលខណ្ឌ បានមានប្រសាសន៍ថា ផ្សាររដ្ឋធំៗចំនួនបី និងផ្សារទំនើបឯកជនជាច្រើនទៀតត្រូវបានណែនាំឲ្យមានការវាស់កម្តៅ លាងសម្អាតដៃ បាញ់ទឹកអាកុល និងពាក់មាស់ឱ្យបានគ្រប់ពេលវេលាជាដើមដល់អតិថិជនទាំងភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីបង្ការនិងទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩ ខណៈដែលមេរោគនេះបានកំពុងបង្កហានិភ័យខ្ពស់ក្នុងតំបន់មួយចំនួននៅរាជធានីភ្នំពេញ បន្ទាប់ពីមានព្រឹត្តិការ ៣វិច្ឆិកា។

បច្ចុប្បន្ន បើគិតមកដល់ពេលនេះ ប្រទេសកម្ពុជា អ្នកផ្ទុកមេរោគកូវីដ១៩ សរុបចំនួន៣០១នាក់ អ្នកជាសះស្បើយមានចំនួន២៨៨នាក់ ក្នុងនោះនៅសល់១៣នាក់ទៀត បានកំពុងសម្រាក់ព្យាបាលបន្ត៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print