ពលករខ្មែរ ប្រុស ស្រី១៩នាក់ និងមេខ្យល់ថៃ២នាក់ត្រូវតម្រួតថៃចាប់ឃុំខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ខេត្តស្រះកែវកាលពីថ្ងៃទី១១ វិច្ឆិកា ២០២០  បានបញ្ជាឲ្យក្រុមស៊ើបអង្កេត សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ សមត្ថកិច្ចទាហានកងរយទី១២០៥ នគរបាលទេសចរណ៍ រួមគ្នាចាប់ឃុំឈ្មោះ ថៈវ៉ាច់ឆៃ សុរិវាល អាយុ២៧ឆ្នាំ ជាមេខ្យល់ជនជាតិថៃ និងឈ្មោះ បូត រឿន អាយុ១៩ឆ្នាំ សញ្ជាតិខ្មែរ ព្រមទាំងបក្ខពួកជនជាតិខ្មែរ៨នាក់ សរុប៩នាក់ ព្រមទាំងវត្ថុតាង រថយន្តដឹកអ្នកដំណើរ ទួររីស ម៉ាកតូយ៉ូតា ពាក់ស្លាកលេខ ข-3805 ឈុន បុរី ចំនួនមួយគ្រឿង នៅបរិវេណថ្នល់ចូលវត្ត បានទុន ឃុំ បានដាន ស្រុកអារញ្ញ ខេត្តស្រះកែវ។បន្ទាប់មក ក្រុមសមត្ថកិច្ចខាងលើ បានរួមគ្នាចាប់ឃុំឈ្មោះ ម៉ាណប ទ្រង់ទ្រព្យ ភេទប្រុសអាយុ៤២ឆ្នាំ មេខ្យល់ ជនជាតិថៃ នៅឃុំ ណង វ៉ា ស្រុក ឆៅ ឆះកន ខេត្តស្រះកែវ ,នាង សាកួន ផន អាយុ២០ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងបក្ខពួកជនជាតិខ្មែរ៩នាក់ទៀត សរុប១០នាក់ រួមទាំងវត្ថុតាង រថយន្តដឹកអ្នកដឹកអ្នកដំណើរម៉ាក(ទួររីស) ពាក់ស្លាកលេខ 34-19 68 ក្រុងថេប ចំនួនមួយគ្រឿង នៅបរិវេណលើដងផ្លូវមុខផ្លូវចូលវត្ត បាន ទុន ឃុំ បាន ដាន ស្រុកអារញ្ញ ខេត្តស្រះកែវ ដូចគ្នា ដោយសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ បាននាំរថយន្តម៉ាកBMW(SMART PATROL CAR:SPC)គាំទ្រក្នុងភារកិច្ចត្រួតពិនិត្យទិនន័យការធ្វើដំណើរបុគ្គលបរទេស ប្រវត្តិនៃការធ្វើដំណើរ ការសុំស្នាក់នៅ និងរបបបញ្ជាឃ្លាំមើល(Pibics)ទៀតផង។យ៉ាងណាក៏ដោយ អ្នកសារព័ត៌មានថៃរាយការណ៍ថា សមត្ថកិច្ចបានចាប់ឃុំខ្លួន ជនសង្ស័យខាងលើនិងបានចោទប្រកាន់មេខ្យល់ជនជាតិថៃ២នាក់ និងពលករខ្មែរទាំង១៩នាក់ ពីបទ លាក់បំពួន ជួយសង្រ្គោះ ដោយប្រការណាមួយ ដើម្បីឲ្យបុគ្គលបរទេស ដែលចូលប្រទេសដោយខុសច្បាប់ រួចផុតពីការចាប់ឃុំខ្លួន។ ទង្វើនេះគឺល្មើសបទបញ្ជាអាជ្ញាធរខេត្តស្រះកែវ លេខ៩៤៤/២៥៦៣ ដែលហាមដឹកជញ្ជូនពលករបរទេសឆ្លងចូលមកក្នុងទឹកដីខេត្តស្រះកែវ និងហាមរថយន្តទួររីសដឹកអ្នកដំណើររបស់បុគ្គល ឬរថយន្តផ្ទាល់ខ្លួនដឹកបុគ្គលបរទេសគ្រប់ករណីធ្វើដំណើរចូលមកទឹកដីខេត្តស្រះកែវ ។ទាំងនេះវាមានលក្ខណៈងាយដល់ការឆ្លងរោគ តាមការកំណត់នៃមាត្រា៩ ច្បាប់១ ខ៥ នៃច្បាប់គ្រាអាសន្ន និងជាបុគ្គលបរទេសជនជាតិខ្មែរ ចូលមកនិងស្នាក់នៅក្នុងព្រះរាជាណាចក្រថៃ ដោយមិនមានការអនុញ្ញាត។

ជនសង្ស័យទាំងនេះត្រូវបានបញ្ជូនទៅឲ្យសមត្ថកិច្ចជំនាញស្រុកអារញ្ញ ដើម្បីចាត់ការតាមផ្លូវច្បាប់បន្ត៕ដោយ៖វណ្ណា

...

     

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print