ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលរស់នៅក្បែរបរិវេណដីឡូត៍គ្មានលេខមួយកន្លែង ក្នុងភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បានប្រទះឃេីញគ្រោងឆ្អឹងសាកសពមនុស្សម្នាក់នៅក្នុងដីឡូត៍គ្មានលេខ (មិនដឹងថាជាករណីចងកឬជាករណីអត្តឃាត ) បានបង្កការភ្ញាក់ផ្អេីលដល់អ្នកភូមិ និងអ្នកជិតខាងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។
សាកសពជនងគ្រោះខាងលេី សមត្ថកិច្ចមូលដ្ឋាននៅមិនទាន់ស្គាល់អត្តសញ្ញាណទេ គ្រាន់តែសន្និដ្ឋានថាជាមនុស្សប្រុស វ័យជាង៣០ឆ្នាំ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុននឹងប្រទះឃើញ សពបុរសដែលសល់តែគ្រោងឆ្អឹងនេះ គឺមានក្មេងៗមួយក្រុមបានរត់លេងនៅទីនោះ ហើយពេលនោះមានក្មេងប្រុសម្នាក់ បានយកជណ្តើរដាក់ឡើងរបងដេីម្បីកាប់មែកក្រខុបយកធ្វើចម្ពាម តែពេលឡើងទៅដល់ខាងលេីក៏ប្រទះឃើញសពចង់ក សល់តែគ្រោងឆ្អឹង ក៏ស្រែកផ្អេីលដល់អ្នកជិតខាងមកមកមេីល។ ពេលនោះអ្នកជិតខាងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យមើលសាកសពផងដែរ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញខាងកោសល្យវិច័យ បច្ចេកទេសវិទ្យាសាស្ត្ររាជធានីភ្នំពេញ ក៏បានចុះទៅត្រួតពិនិត្យ ហើយយកគ្រោងឆ្អឹងសាកសពនេះទៅតម្កល់នៅវត្តសំបួរមាស ដេីម្បីស្វែងរកសាច់ញាតិ និងចាត់ចែងបូជាធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ភារ៉ា ដង្កោ