ជនសង្ស័យម្នាក់លួចម៉ូតូរ៉ឺម៉ករបស់ពលរដ្ឋមិនបានសម្រេចត្រូវជាប់ខ្នោះសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាល​៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់ត្រូវសមត្ថកិច្ចស្រុកមុខកំពូលឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពលួចម៉ូតូរ៉ឺម៉ករបស់ពលរដ្ឋដែលទុកនៅខាងមុខផ្ទះកាលពីវេលាម៉ោង១៣និង០៣នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០​ ស្ថិតក្នុងភូមិព្រែកល្វា ឃុំ ពញាឮ ស្រុកពញាឮ ខេត្តកណ្តាល​។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុត សល់ ភេទប្រុស អាយុ២៥ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល​ ។ ចំណែកជនរងគ្រោះឈ្មោះ សន សារើន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងសំណង់ មានទីលំនៅភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពដដែលបន្តថា កាលពីវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ សន សារើន កំពុងដេកក្នុងផ្ទះ ខណៈនោះមានគេមកទិញឥដ្ឋ ហើយជនរងគ្រោះបានប្រើកូនប្រសាឈ្មោះ សៅ វុទ្ធី អោយយកម៉ូតូសណ្តោងរុឺម៉កទៅរៀបដាក់ឥដ្ឋអោយគេ ស្រាប់តែបាត់អត់ឃើញ ក៏ផ្អើលឆោឡោហើយនាំគ្នាឆែកកាមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចយកម៉ូតូរ៉ឺម៉ករបស់ខ្លួនជិះចេញទៅទិសខាងត្បូង។ ភ្លាមនោះម្ចាស់ម៉ូតូនិងអ្នកជិតខាងបាននាំគ្នាដេញតាមរក ហើយបានឃើញជនសង្ស័យកំពុងបើកម៉ូតូរ៉ឺម៉ករបស់ខ្លួននៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចភូមិ ព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ក៏បានឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ពញាឮតែម្តង ។ បន្ទាប់មកកម្លាំងប៉ុស្តិ៍បានបញ្ជូនជនសង្ស័យខាងលើទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ​ដើម្បីសាកសួរ។
នៅចំពោះមុខ​សមត្ថកិច្ច​ ជនសង្ស័យឈ្មោះ សុត សល់ បានឆ្លើយសារភាពថា៖ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរ៉ឺម៉ករបស់ជនរងគ្រោះនៅថ្ងៃកើតហេតុពិតមែន និងកាលពីថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ២០២០​ ខ្លួនបានធ្វើសកម្មភាពលួចយកម៉ូតូម៉ាកហុងដា C70 ពណ៌ បៃតងចាស់ ពាក់ស្លាកលេខតាកែវ1E- 4340 របស់ជនរងគ្រោះឈ្មោះ ឡាច សុខជា បានសម្រេចផងដែរ។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី៕ ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print