កម្លាំងអធិការស្រុកអូរយ៉ាដាវបញ្ជូនស្រ្តីឈឺពោះឆ្លងទន្លេទៅមណ្ឌលសុខភាពប្រសូតបានដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តរតនគិរី៖ ស្រ្តីឈឺពោះឆ្លងទន្លេម្នាក់ត្រូវបាន
កម្លាំងវេនប្រចាំបញ្ជាទី១ លោកអនុសេនិយ៍ឯក សុខ ជាតិ និងលោកអសេនិយ៍ទោ ងី ឡូច យករថយន្តសឺរ៉ែនជួយដឹកមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ប្រកបដោយសុវត្តិភាព។

ការបញ្ជូនស្រីឈឺពោះឆ្លងទន្លេទៅមណ្ឌលសុខភាពនោះតាមបទបញ្ជាពីលោកវរសេនីយ៍ឯក សូយ សំណាង អធិការនគបាលស្រុកអូរយ៉ាដាវធ្វើឡើងនៅវេលាម៉ោង១៥ៈ២០នាទីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០នៅចំណុចភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវខេត្តរតនគិរី។

ប្រភពពសមត្ថកិច្ចនគបាលស្រុកយ៉ាដាវបានឱ្យដឹងថាស្រ្តីឈឺពោះឆ្លងទន្លេនោះឈ្មោះ សេវ ភិ អាយុ ២៥ឆ្នាំ ជនជាតិដើមភាគតិចចារាយ រស់នៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

ហើយត្រូវបានសមត្ថកិច្ចបញ្ជូនមកមណ្ឌលសុខភាពស្រុកអូរយ៉ាដាវហើយបានប្រសូតបានទារកនៅវេលាម៉ោង១០ៈ៤៥នាទីយប់ប្រកបដោយសុវត្តិភាពផងដែរ៕ដោយ ៖ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print