ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC)៖ ទៅពិនិត្យ​ការរៀបចំ​អូឡាំពិក និង​ជឿ​ជប៉ុន​ផ្ដល់​សុវត្ថិភាព​ដល់​អ្នក​ចូលរួ​ម​

ចែករំលែក៖

អន្តរជាតិ៖ ដើម្បីពិនិត្យមើលការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២០ ដែលត្រូវបានពន្យារទៅឆ្នាំ២០២១ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach នឹងធ្វើដំណើរទៅកាន់ក្រុងតូក្យូរយៈពេលថ្ងៃនៅសប្តាហ៍ក្រោយ បើទោះបីប្រធាន IOC នៅតែគាំទ្រឲ្យបន្តដឹកនាំកីឡានេះ ខណៈនៅមាន COVID-19នៅឡើយ និងថែមទាំងជឿជាក់លើជប៉ុនក្នុងការផ្តល់សុវត្ថិភាពដល់អ្នកចូលរួមទាំងអស់

ថ្លែងប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែវិច្ឆិកាថា លោកប្រធាន IOC នឹងស្នាក់នៅទីក្រុងតូក្យូចន្លោះថ្ងៃទី ១៥១៨ ខែវិច្ឆិកា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតស្តីពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុនថ្មីលោក Yoshihide Suga ជុំវិញកីឡាអូឡាំពិកនេះឬក៏អត់នោះទេ

លោក Bach បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters​យ៉ាងដូច្នេះថា៖«​ដំណើរទៅកាន់ប្រទេសជប៉ុននេះមានសារសំខាន់ណាស់ពីព្រោះយើងកំពុងឈានដល់ដំណាក់កាលដ៏សំខាន់មួយជាមួយវិធានការ​​ប្រឆាំង COVID-19 ដើម្បីធានាលើដំណើរការអូឡាំពិកដែលត្រូវធ្វើនៅឆ្នាំក្រោយ ខ្ញុំសង្ឃឹមថាបន្ទាប់ពីដំណើរទស្សនកិច្ចនេះ យើងអាចផ្តល់ទំនុកចិត្តថែមទៀតដល់អ្នកចូលរួមទាំងអស់ អំពីបរិស្ថានដែលមានសុវត្ថិភាពដែលពួកគេនឹងបានឃើញក្នុងរយៈពេលប្រហែល ខែចាប់ពីពេលនេះតទៅ​»​

សូមជម្រាបថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងម្ចាស់ផ្ទះជប៉ុនបានសម្រេចចិត្តជាប្រវត្តិសាស្ត្រក្នុងការពន្យារពេលធ្វើអូឡាំពិករយៈពេលមួយឆ្នាំកាលពីខែមីនា ដោយសារការរាតត្បាតនៃជំងឺ COVID-19 ដែលបានសម្លាប់មនុស្សជាងមួយលាននាក់ជុំវិញពិភពលោកព្រឹត្តិការណ៍កីឡាធំជាងគេលើលោកនេះ នឹងត្រូវប្តូរទៅធ្វើនៅថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី ខែសីហា ឆ្នាំ២០២១

គួរបញ្ជាក់ថា ប្រធាន IOC សញ្ជាតិអាល្លឺម៉ង់ បន្ថែមថាអ្នកចូលរួមទស្សនា ភ្ញៀវអន្តរជាតិនឹងចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកនៅខែកក្កដានិងសីហាដោយទំនុកចិត្ត ខណៈជប៉ុននឹងរៀបចំឲ្យមានសុវត្ថិភាព នៅគ្រប់ទីតាំងប្រកួតទាំងអស់ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print