អ្នកមានចិត្តធម៌ .! ទីបំផុតប្តឹងបងស្រីខ្លួនឯងបង្កើតប្រៀបដូចជាម្តាយ អោយសមត្ថកិច្ចចាប់ដាក់គុក ផ្អើលទាំងព្រឹក(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចាប់ខ្លួនអ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
តាមដីកាបង្គាប់ឲ្យចាប់ខ្លួន បង្ហាញថា ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។
តាមដីកាដដែលបានបន្តទៀតថា ជនត្រូវចោទរូបនេះត្រូវបានតុលាការបង្គាប់ឲ្យចូលទៅបំភ្លឺកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែជនត្រូវចោទសុំពន្យាពេល ដោយសារខ្លួនជម្ងឺគ្រុនផ្តាសាយ មិនអាចចូលទៅបង្ហាញខ្លួន ។
ក្រោយការចាប់ខ្លួនជនត្រូវចោទ ទ្រី សុផានិត ត្រូវបានកម្លាំងនគរបាលបញ្ជូនបន្តទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តទៀត។

សូមបញ្ជាក់ថា៖ នៅពេលដែលសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនអ្នកស្រី ទ្រី សុផានិត តាមបណ្ដឹងរបស់ប្អូនស្រីឈ្មោះទ្រី ដាណា តាមដីកា
បង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ភ្លាមៗនោះ អ្នកស្រី ទ្រី សុផានិត ក៏បានធ្វើការឡាយផ្ទាល់លើ page របស់ខ្លួនដោយបញ្ជាក់ថា ៖ តាមពិត ទ្រី ដាណា ពិតជាបានប្ដឹងខ្ញុំ ពីបទបរិហាកេរ្តិ៍ ដែលត្រូវជាបងស្រីរបស់គាត់បង្កើត ប្រៀបបានដូចជាម្ដាយរបស់វា ។ លោកស្រីបានលើកឡើងថា ៖ ខ្ញុំបរិហារកេរ្តិ៍នេះពិតពីរឿងពិត វាប្ដី១ពីបី គឺខ្ញុំនិយាយពិត ខ្ញុំមិននិយាយបរិហារកេរ្តិ៍កុហកទេ គឺខ្ញុំជាបងវា ។ អ្នកស្រីបន្តថា៖ ប្ដីវាទី១ឈ្មោះអី ប្ដីវាទី២ឈ្មោះអី ប្ដីវាទី៣ ឈ្មោះអី ខ្ញុំដឹង .. ខ្ញុំបាននិយាយការពិតទាំងអស់ …ខ្ញុំមិនបានបរិហារកេរ្តិ៍ទេ បង្កាច់បង្ខូចស្អីទេ ។
អ្នកស្រីបានបន្តតាមឡាយរបស់ខ្លួនថា ៖ ប្ដីមួយកូនមួយ , ប្ដីពីរកូនពីរ ,ប្ដីទី៣ នេះកូនទីបី , កូនទីបីដែលតូចនេះ។ អ្នកស្រីបានអៈ អាងថា៖ ខ្លួនពិតជាបាននិយាយមែន ហើយនិយាយជាសាធារណៈ នូវការពិតនិងសូមឱ្យបងប្អូនមេត្តាជួយ share page របស់ខ្លួនផងដែរ។

សូមរំលឹកថា៖ អ្នកស្រី ទ្រីដាណា គឺបានបង្ហាញពីសកម្មភាពមនុស្សធម៌ ចុះជួយប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង អ្នកទីទាល់ក្រ ស្ទើរតែគ្រប់ទីកន្លែង។ ដោយបញ្ជាក់ឲ្យឃើញថានគាត់ជាមនុស្សដែលមានចិត្តបរិសុទ្ធ មនុស្សធម៌ ស្លូតត្រង់ ដឹងបុណ្យបាប ពីទោសទណ្ឌ អាណិតអាសូរដល់ជនរួមជាតិ។ តែទីបំផុត..! បែរជាលេចឮនូវរឿងរ៉ាវ មិនឱ្យគួរជឿថា ស្ត្រីចិត្តធម៌រូបនេះ បែរជាប្ដឹងបងស្រីរបស់ខ្លួនបង្កើត ឲ្យសមត្ថកិច្ចចាប់ដាក់គុក ហើយបងស្រីនេះក៏បានលើកឡើងថា ខ្លួនដូចជាម្ដាយបង្កើតរបស់ ទ្រី ដាណានោះផងដែរ ។
ល្បីទៀតហើយ ប្អូនស្រីប្តឹងបងខ្លួនឯងដាក់គុក តើអ្នកផ្តល់កំណើតឱ្យកូនៗ យល់ពីអារម្មណ៍មួយនេះទេ..!!!ដោយ៖ សុខ ខេមរា

https://youtu.be/WN_QSIKOCk0

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print