តារាកំប្លែងស្រីវ័យក្មេងសាច់សខ្ចី នីឡា កូនតាវ៉ិចទ័របន្តជួបរឿងខកចិត្តជាលើកទីពីរ

ចែករំលែក៖

ភ្នំពេញ ៖ មហាជនពិតជាស្គាល់ហើយកូនស្រីសំណព្វចិត្តលោកតាវិចទ័រ គឺ នាងនីឡា ដែលបងប្អូនដឹងថា រូបនាងដោយសារតែមានទេពកោសល្យ ប៉ិនប្រសប់ទៅលើវិស័យសិល្បៈកំប្លែងធ្វើឱ្យកញ្ញា នីឡា កាន់តែទទួលបានប្រជាប្រិយភាពខ្ពស់។ លើសពីនេះទៅទៀត នីឡា មានសម្រស់ស្រស់សោភា ស្អាតរហូតមហាជនមានការស្ញើចសរសើរគ្រប់គ្នា ស្របពេលដែលកញ្ញាកាន់តែជោគជ័យវិស័យសិល្បៈនោះ កញ្ញាក៏មានជំនួញក្នុងដៃផងដែរ។
ជាក់ស្តែងក្រោយកូវីដ-១៩បានស្ងប់ស្ងាត់រសាត់ឆ្ងាយមួយរយៈខ្លីនោះ តារាកំប្លែងស្រីវ័យក្មេងរូបនេះក៏គ្រោងដឹកដៃអនាគតស្វាមីចូលរោងការនៅក្នុងខែវិច្ឆិកានេះដែរប៉ុន្តែគ្រប់យ៉ាងត្រូវបានអាក់ខានសាជាថ្មីម្ដងទៀតដោយសារតែបញ្ហាកូវីដ-១៩បានផ្ទុះឡើង ហើយរាជរដ្ឋាភិបាលក៏បន្តប្រកាសឲ្យផ្អាកពិធីមង្គលការនិងពិធីផ្សេងៗដែលមានការប្រមូលផ្ដុំមនុស្សច្រើនដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ទើបធ្វើឲ្យនីឡាបានផ្អាកពិធីមង្គលការនិងបានធ្វើការបង្ហោះសារខ្លីមានជម្រើសពីរគឺ ធ្វើពិធីសែនព្រេន និងចុះអេតាស៊ីវិល៕

ដោយ៖ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print