ភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃសុក្រ ១៣រោច ខែកត្ដិក ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ទោ លួ រ៉ាបូ ស្នងការរងនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោចុះចែកម៉ាសដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋបានចំនួន៨គោលដៅ៖
១-ផ្លូវលេខ២១៧ កែងផ្លូវ៥០ម៉ែត្រ
(ស្តុប៨៨៨៨)
២-ផ្លូវបេតុងព្រៃស(ស្តុបឫស្សីសាញ់)
៣-ភូមិទួលសំបូរ (សង្កាត់ព្រៃវែង)
៤-ភូមិព្រៃវែងកើត (សង្កាត់ព្រៃវែង)
៥- ភូមិប្រការ ក្នុងបុរីពិភពថ្មី (សង្កាត់ព្រៃស)
៦-ភូមិខ្វិត (សង្កាត់សាក់សំពៅ)
៧-ភូមិសំបួរ(សង្កាត់ដង្កោ)
៨-ភូមិពងទឹក (សង្កាត់ពងទឹក)ដោយក្នុង១នាក់ទទួលបានម៉ាស់ចំនួន២ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ។
ជាមួយគ្នានោះ គេបានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋបានចូលរួមជាមួយកម្លាំងសមត្ថកិច្ច និងត្រងត្រាប់ស្តាប់យ៉ាងយកចិត្តទុកដាក់បំផុតក្នុងការពន្យល់និងអនុវត្តការពាក់ម៉ាសបានច្រើនគួរឲ្យកត់ សម្គាល់។
ក្នុងនោះ លោកអធិការខណ្ឌដង្កោ និងលោកស្នងការរងរាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមបង្ការទប់ស្កាត់កុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ៕ ដោយ៖ ភារ៉ា ដង្កោ