អ្នកនយោបាយអាមេរិកបារម្ភខ្លាចលោកត្រាំធ្វើឲ្យបែកធ្លាយរឿងសម្ងាត់បំផុតរបស់អាមេរិក

ចែករំលែក៖

ក្រុមអ្នកនយោបាយអាមេរិក និងអ្នកឯកទេសវិភាគ​បាន​និយាយទៅកាន់សារព័ត៌មាន​វ៉ាស៊ីនតោនប៉ុស្ត៍ថា ​អ្វីដែលបារម្ភបំផុតនាពេលនេះគឺលោកត្រាំអាចធ្វើឲ្យបែកធ្លាយរឿង​សម្ងាត់បំផុតរបស់អាមេរិក ។ ប្រសិនបើបែកធ្លាយនោះ រដ្ឋាភិបាលបន្ទាប់នឹងជួបនូវបញ្ហាជាច្រើន​ ពិសេសគឺបញ្ហាសន្តិសុខជាតិ​ ។
នៅពេលនេះគណបក្សសាធារណរដ្ឋក៏បានជំរុញឲ្យលោកត្រាំ​ ចែករំលែក​ព័ត៌មានសម្ងាត់ទៅកាន់លោកបៃឌិន ដើម្បីដឹកនាំអាមេរិកជាបន្តទៀត​។​​ ក្រុមអ្នកឯកទេសបារម្ភខ្លាចលោកត្រាំ ភ្លេចខ្លួនធ្វើឲ្យបែកធ្លាយព័ត៌មានចារកិច្ចដ៏សំខាន់​មុនពេលចាកចេញពីសេតវិមាន​។
ការបារម្ភខាងលើក្រោយពេល លោកត្រាំ​តែងតែនិយាយថា «ខ្ញុំជាប្រធានាធិបតី​ ខ្ញុំមានសិទ្ធិបកស្រាយពីព័ត៌មានសម្ងាត់ »។ ជាច្រើនលើកកន្លងមក លោកត្រាំបានបង្កផលលំបាកយ៉ាងខ្លាំងដល់ក្រុមចារកិច្ចអាមេរិក ដោយសារតែការភ្លាត់មាត់និយាយ​ដោយមិនដឹងខ្លួន។
សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិកគ្រប់រូប ក្រោយពេលចាកចេញពីតំណែង ឬបញ្ចប់អាណត្តិ រឿងសម្ងាត់របស់ជាតិនឹងត្រូវរក្សា​ក្នុងចិត្ត «ស្លាប់យកតាម»មិនអាចទម្លាយឲ្យអ្នកណាដឹងឡើយ ។ រឿងសម្ងាត់មានដូចជា វិធីសាស្ត្រវាយប្រហារ​ដោយអាវុធបរមាណូ ការប្រមូលព័ត៌មានសម្ងាត់ពីបណ្តាប្រទេស …។
អ្នកដែលធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់គឺ​នឹងក្លាយជាអ្នកទោសប្រវត្តិសាស្ត្រ ទោសក្បត់ជាតិ មិនអាចលើកលែងបាន​ឡើយ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print