លិចកប៉ាល់ដឹកជនភៀសខ្លួន២លើកនៅលីប៊ីស្លាប់ ៩៤នាក់

ចែករំលែក៖

ក្រុមគ្រូពេទ្យគ្មានព្រំដែន (MSF) បានប្រកាសឲ្យដឹងថា ក្រោយប៉ុន្មានម៉ោង ដែលទទួលបានព័ត៌មានស្តីពី​ការលិចកប៉ាល់​បណ្តាលឲ្យអ្នកដំណើរ​៧៤នាក់ស្លាប់ ក៏មានករណីលិច មួយទៀតសម្លាប់អ្នកដំណើរ ២០នាក់បន្ថែមទៀត ។
ក្រុមជួយសង្គ្រោះ របស់​MSF ប្រចាំនៅទីក្រុង Sorman ភាគខាងលិចប្រទេសលីប៊ីបានឲ្យដឹងថា នៅថ្ងៃទី​១២ខែវិច្ឆិកា អ្នកនេសាទបានជួយស្ត្រី​៣នាក់ទាន់ពេលវេលា រួចផុតពីក្តីស្លាប់
នៅថ្ងៃទី​១២ខែវិច្ឆិកា​នោះដែរ អង្គការជនភៀសខ្លួនអន្តរជាតិ (IOM) របស់អង្គការសហប្រជាជាតិ​បានឲ្យដឹងថា មានមនុស្ស ៧៤នាក់ស្លាប់ នៅតំបន់សមុទ្រ Khoms ​ជាទីក្រុង មានចម្ងាយពីរដ្ឋធានី ទ្រីប៉ូលី​១២០គីឡូម៉ែត្រ។
តាមរបាយការណ៍របស់ Khoms (IOM)ក្នុងរយៈពេលពីដើមឆ្នាំ​២០២០មកទល់ពេល​នេះ យ៉ាងហោចណាស់មានមនុស្ស​៩០០នាក់ស្លាប់នៅដែនសមុទ្រ មេឌីទែរ៉ាណេ ក្នុងពេលព្យាយាម​ចូលទៅកាន់អឺរ៉ុប តាមដែនសមុទ្រ​។​ ជាមួយគ្នានោះក៏មានជនភៀសខ្លួន​១១ពាន់នាក់ បានបញ្ជូនទៅកាន់លីប៊ីវិញផងដែរ​៕

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print