ដុតបំផ្លាញចោលស្លាបនិងសាច់មាន់នាំចូលខូចគុណភាព ២,៩៨៨ គីឡូក្រាម

ចែករំលែក៖

ខេត្តបាត់ដំបង៖  នៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះលោក សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងនិង លោកគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងបានអញ្ជើញចូលរួមក្នុង ពិធីដុតបំផ្លាញចោល នូវស្លាបមាន់ និងសាច់មាន់ ខូចគុណភាព ចំនួន ២៤៩ កេស ស្មើនឹង ២,៩៨៨ គីឡូក្រាម នៅទី តាំងចាក់សំរាមស្ថិតក្នុង ភូមិ សាស្ត្រ ភូមិអូរមុន្នី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

មន្ត្រីនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា ស្លាបមាន់និងសាច់មាន់ខូចគុណភាពដែលត្រូវបានដុតបំផ្លាញចោលនា ពេលនេះត្រូវបានសមត្ថកិច្ចជំនាញអះអាងថាជាសាច់មាន់ខូចគុណភាពហើយសមត្ថកិច្ចបានចាប់ពីឈ្មួញដឹកតាមរថយន្តពីប្រទេសថៃឆ្លងកាត់ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។
ក្រោយចាប់បានភ្លាម ក៏មានការឯកភាពពីលោកព្រះរាជអាជ្ញាខេត្តបាត់ដំបង ដឹកយកទៅដុតកម្ទេចចោលតែម្តងដោយមានការចូលរួមពីមន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្តបាត់ដំបងផងដែរ៕
ដោយ÷ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print