ឃាត់ខ្លួនជនជាតិចិន៦នាក់ករណីលួចមានស្ថានទម្ងន់ទោស(គាស់ទម្លុះទម្លាយទូដែក)នៅក្នុងក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១១:០០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបុរីគជ់អាស៊ី ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន២៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ សហការជាមួយកម្លាំងនគរបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាតិចិនចំនួន៦នាក់យោងទៅតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឡេង ស៊ីវវុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) នៅចំណុចភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
សម្ភារបាត់បង់រួមមាន៖
១-បន្តោងខ្សែកពេជ្រចំនួន៣បន្តោង
២-ចិញ្ជៀនពេជ្រចំនួន៣វង់
៣-ក្រវិលពេជ្រចំនួន៤គូ
៤-កងដៃពេជ្រចំនួន១
៥-ត្បូងចម្រុះចំនួន២៥គ្រប់
៦-ចិញ្ជៀនមាសចំនួន១វង់
៧-ក្រវិលមាស១គូ
៨-ក្រវិលផ្លាទីន៨គូ
៩-ខ្សែកផ្លាទីនចំនួន៧ខ្សែ
១០-កងដៃផ្លាទីនចំនួន៧កង(១ឈុត)
១១-ខ្សែដៃផ្លាទីន៤ខ្សែ
១២-ប្រាក់ដុល្លារអាមេរិកចំនួន ៥០០ដុល្លារ និងសម្ភារមានតម្លៃមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងចាប់យក កម្លាំងការិយាល័យជំនាញកំពុងធ្វើការសាកសួរនិងបន្តនីតិវិធី នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ៕

ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print