នាំកូនទៅមើលស្រូវស្រែ ដើរជាន់ពស់ស្រកាចាស់ចឹកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ស្រ្តីជាម្តាយបាននាំកូនស្រីទៅមើលស្រូវនៅស្រែ តែអកុសលបានដើរជាន់ពស់ស្រកាចាស់ចឹកបណ្តាលឲ្យស្លាប់បន្ទាប់ពីកូនដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ ត្រង់ចំណុចខាងលិចភូមិយាងវៀន ក្នុងឃុំ ផ្កាំ ស្រុកស្វាយចេក ។
ស្ត្រីរងគ្រោះ មានឈ្មោះ ចក់ ជឿត អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិយាងវៀន ឃុំ ផ្គាំ ស្រុកស្វាយចេក ។
មន្រ្តីនគរបាលស្រុកស្វាយចេកប្រាប់ថា នៅមុនពេលកើតហេតុស្រ្តីរងគ្រោះបាននាំកូនស្រី ឈ្មោះ តឿ សុភា អាយុ១៥ឆ្នាំ ដើរទៅមើលស្រែនៅចំណុចខាងលិចភូមិ ។ពេលទៅដល់ស្រែចៃដន្យស្រាប់តែដើរជាន់ពស់ស្រកាចាស់ធ្វើឲ្យពស់ចឹកចំកជើងហើយ ភ្លាមនោះ កូនស្រីក៏បាននាំម្ដាយរបស់ខ្លួនមកផ្ទះហើយក៏បានដឹកនឹងម៉ូតូយកទៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក។ ពេលធ្វើដំណើរទៅដល់ភូមិថ្មី ឃុំភូមិថ្មី ស្រុកថ្មពួក អកុសល ម្តាយបានប្រកាច់ធ្លាក់ពីលើម៉ូតូបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មតែម្ដង។
បន្ទាប់មកសាកសពជនរងគ្រោះត្រូវបានកូនដឹកវិលត្រឡប់មកផ្ទះវិញ រៀបចាត់ចែងធ្វើបុណ្យតាមប្រពៃណីដោយក្តីក្តុកក្តួលបំផុត៕
ដោយ÷ វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print