ជម្រុះ World Cup តំបន់អាមេរិកខាងត្បូង៖ ឈីលី និងប្រេស៊ីលទទួលបានលទ្ធផលល្អ

ចែករំលែក៖

ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក (World Cup) នៅតំបន់អាមេរិកខាងត្បូងបានបញ្ចប់ហើយកាលពីព្រឹកមិញ ដោយមាន២ក្រុមទទួលបានលទ្ធផលល្អគឺក្រុមជម្រើសជាតិឈីលី និងក្រុមជម្រើសជាតិប្រេស៊ីល ដែលបានយកឈ្នះក្រុមភ្ញៀវប៉េរូ និងវេណេហ្ស៊ុយអេឡា។

ក្រុមខ្លាំងប្រចាំតំបន់អាមេរិកខាងត្បូងឈីលីបានយកឈ្នះក្រុមភ្ញៀវប៉េរូក្នុងលទ្ធផល២ទល់០ ដែល២គ្រាប់រកបានដោយកីឡាករ Vidal ទាំង២គ្រាប់គឺនៅនាទីទី២០ និងនាទីទី៣៥។ លទ្ធផលនេះធ្វើក្រុមឈីលីមានឱកាសច្រើនក្នុងការប្រកួតបន្តដោយត្រូវប៉ះក្រុមម្ចាស់ផ្ទះវេណេហ្ស៊ុយអេឡាក្នុងវគ្គជម្រុះបន្តទៀតនៅថ្ងៃទី១៨ ខែវិច្ឆិកាខាងមុខ។ ចំណែកក្រុមប៉េរូប៉ុន្មានប្រកួតនេះមិនទាន់ស្គាល់រសជាតិឈ្នះនៅឡើយទេ ហើយត្រូវធ្វើជាម្ចាស់ផ្ទះប៉ះក្រុមខ្លាំងអាហ្សង់ទីននៅថ្ងៃទី១៨ វិច្ឆិកាដូចគ្នា ។

ចំណែកក្រុមជម្រើសជាតិប្រេស៊ីលបានយកឈ្នះក្រុមភ្ញៀវវេណេហ្ស៊ុយអេឡាក្នុងលទ្ធផល១ទល់០។ ការប្រកួតព្រឹកមិញនេះក្រុមម្ចាស់ផ្ទះប្រេស៊ីលបានធ្វើការដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមភ្ញៀវ ប៉ុន្តែនៅតង់ទី១ក្រុមទាំង២មិនមានឱកាសរកគ្រាប់បាល់នាំមុខនោះទេ។ ចូលដល់តង់ទី២ក្រុមម្ចាស់ផ្ទះប្រេស៊ីលនៅតែគ្រប់គ្រងបាល់បានច្រើនជាងក្រុមវេណេហ្ស៊ុយអេឡា ហើយនៅនាទីទី៦៧ ខ្សែប្រយុទ្ធ Roberto Firmino មានឱកាសរកបាន១គ្រាប់នាំមុខក្រុមភ្ញៀវ ធ្វើឲ្យចប់ការប្រកួតប្រេស៊ីលឈ្នះវេណេហ្ស៊ុយអេឡា១ទល់០ ។

ក្រុមជម្រើសជាតិប្រេស៊ីលក្រោយពីឈ្នះក្រុមវេណេហ្ស៊ុយអេឡានឹងត្រូវប៉ះក្រុមអ៊ុយរ៉ាហ្គាយនៅថ្ងៃទី១៨ វិច្ឆិកា ខណៈដែលក្រុមវេណេហ្ស៊ុយអេឡានឹងត្រូវប៉ះក្រុមឈីលីនៅថ្ងៃទី១៨ វិច្ឆិកាដែរ សម្រាប់ការប្រកួតវគ្គជម្រុះ World Cup បន្ត ៕ដោយ៖ភារៈ

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print