ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមហង្សក្រហម Mohamed Salah រកឃើញវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Mohamed Salah បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ ក្នុងពេលកំពុងបំពេញកាតព្វកិច្ចប្រកួតអន្តរជាតិជាមួយជម្រើសជាតិអេហ្ស៊ីប

សមាគមកីឡាបាល់ទាត់អេហ្ស៊ីប (EFA) បាននិយាយកាលពីថ្ងៃសុក្រថាកីឡាករ Mohamed Salah វ័យ២៨ឆ្នាំបានវិលត្រឡប់ទៅរកការធ្វើតេស្តវិជ្ជមាន ប៉ុន្តែមិនបានបង្ហាញរោគសញ្ញាណាមួយឡើយ កីឡាករMohamed Salah ឆ្លងកាត់ការសាកល្បងធ្វើតេស្តលើកទី២ ដែលបានបញ្ជាក់ថាគាត់មាន Covid-19 ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ EFA បាននិយាយថា Salah កំពុងរក្សាស្មារតី និងសុខភាពរឹងមាំ ហើយមិនបង្ហាញរោគសញ្ញាណាមួយនៃជំងឺនេះទេ ខណៈសមាជិកផ្សេងទៀតនៃក្រុមជម្រើសជាតិអេហ្ស៊ីបបានធ្វើតេស្តអវិជ្ជមាន

អេហ្ស៊ីបនឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមជម្រើសជាតិ Togo ក្នុងការប្រកួតជម្រុះពានរង្វាន់ទ្វីបអាហ្រ្វិកនៅថ្ងៃសៅរ៍នេះបន្ទាប់មកត្រូវធ្វើដំណើរទៅកាន់ទឹកដី Togo វិញថ្ងៃអង្គារ

ឥឡូវនេះ Salah នឹងត្រូវនៅដាច់ដោយឡែកពីគេដោយខកខានការប្រកួត២ប្រកួតបន្ទាប់របស់ក្រុម Liverpool ។ ហង្សក្រហមធ្វើជាម្ចាស់ផ្ទះទទួលក្រុម Leicester នៅ Premier League នៅថ្ងៃអាទិត្យទី២២ ខែវិច្ឆិកានិងការប្រកួត Champions League ទល់នឹង Atalanta នៅ Anfield នាថ្ងៃពុធទី២៥ ខែវិច្ឆិកា បច្ចុប្បន្ន Salah បានចាប់ផ្តើមការប្រកួតលីគកំពូលអង់គ្លេសទាំង៨លើកនៅរដូវកាលនេះដោយរកបាន៨គ្រាប់ដែលជាស្ថិតិល្អ ៕

  

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print