ឱ្យរាងខំកុម៉្មង់ទិញតាមអនឡាញឃើញស្អាតឲ្យធូរថ្លៃ មានអី ពេលដឹកមកដល់ផ្ទះ ខកចិត្តស្ដូកស៊ូកចូលបានតែក្បាល

ចែករំលែក៖

ថៃ ៖ វាពិតជារឿងនឹកស្មានមិនដល់ថ្មីៗនេះ មានបុរសជនជាតិថៃម្នាក់ បានចែករំលែករឿងរ៉ាវដ៏សែនហួសចិត្ដមួយ ពាក់ព័ន្ធនឹងទំនិញដែលលោកបានកុម្ម៉ងទិញតាមអនឡាញ ប៉ុន្ដែជាលទ្ធផលគឺមិនដូចអ្វីដែលខ្លួនបានរំពឹងទុកឡើយគឺបានត្រឹមតែខកចិត្តនិយាយស្ទើរតែមិនចេញ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលសុំមិនបញ្ចេញឈ្មោះខាងលើ បានកុម្ម៉ងទិញតង់មួយ ចំថ្ងៃទិញទំនិញដ៏ធំប្រចាំឆ្នាំ 11.11 ឬហៅថា Singles Day ហើយគ្រោងនឹងយកវាទៅបោះជំរុំជាមួយនឹងមិត្ដស្រីរបស់គាត់។ តង់នោះមានពណ៌ផ្កាឈូកដ៏ស្រស់ស្អាតនិង មានតម្លៃចន្លោះសមរម្យពី ៣៩០បាត ដល់ ៥២០បាត (ឬប្រហែលចន្លោះពី១២ ដល់១៧ដុល្លារអាមេរិក) ហើយយ៉ាងហោចណាស់ អាចគេងបានមនុស្សពីរនាក់ផងដែរ។

តែអ្វីៗទាំងអស់គឺមិនដូចការគិតឡើយ ដោយលោកសឹងតែមិនជឿនឹងភ្នែកខ្លួនឯងផងដែរ ព្រោះតង់នោះវាមានទំហំតូចខ្លាំងពេក ប្រៀបដូចជាតង់សម្រាប់កូនឆ្មា ឬកូនសុនខអីចឹង ពោលគឺសមល្មមតែនឹងក្បាលរបស់លោកប៉ុណ្ណោះ។

ជុំវិញរឿងតង់មួយនេះដែរ លោកបានរៀបរាប់យ៉ាងដូច្នេះថា៖

នេះគឺជាតង់ដែលមានប៉ាក់ផ្កាពីលើ ដែលខ្ញុំបានបញ្ជាទិញ។ ខ្ញុំគិតថា ខ្ញុំនឹងអាចចំណាយពេលពេញមួយយប់ជាមួយមិត្តស្រីរបស់ខ្ញុំ ក៏ប៉ុន្ដែនៅពេលទទួលបាន វាខុសពីអ្វីដែលធ្លាប់រំពឹងទុក៕ដោយ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print