ទោះអ្នកជាស្រីមេម៉ាយក៏ដោយ ប៉ុន្តែត្រូវធ្វើជាមនុស្សមានតម្លៃ តែត្រូវធ្វើដូច្នេះ ចង់ដឹងអត់?

ចែករំលែក៖

ចំណេះដឹងទូទៅ៖ ជាទូទៅស្រីមេម៉ាយ បើទោះបីជាអ្នកលែងប្ដី ឬត្រូវប្ដីលែង ក៏ដោយមនុស្សមួយចំនួនតែងតែមានគំនិតគិតថាមកពីខ្លួនយើងមិនល្អ ទើបត្រូវមានឈ្មោះជាស្រីមេម៉ាយបែបហ្នឹង។ ប៉ុន្តែបើជ្រុលជាឈ្មោះស្រីមេម៉ាយទៅហើយនោះ តែយើងត្រូវធ្វើខ្លួនឱ្យមានតម្លៃថ្លៃថ្នូរ នឹងជាស្ត្រីរឹងមាំគ្រប់គ្រាន់ដែលអាចមើលថែការពារ និងចិញ្ចឹមខ្លួនឯងបានគួរត្រូវធ្វើយ៉ាងណាទើបសាកសម។

ជាក់ស្តែងចំពោះមេម៉ាយ អាចនឹងចំណាយមាត់ញាតិក៏ពិតមែន តែយ៉ាងណា ញាតិជិតខាងខ្លះ សូម្បីតែបងប្អូនមួយចំនួនរបស់យើងក៏ដោយក៏មិនមែនគេមកល្អល្អូកល្អើន និងឃើញពីតម្លៃ ឱ្យក្ដីស្រឡាញ់ អាណិតអាសូរដ៏ស្មោះចំពោះយើងនោះដែរ។

ដូច្នេះហើយ យើងកុំបាច់ទៅខ្វល់ខ្វាយ ពិបាកចិត្ត ឈឺក្បាលព្រោះតែពាក្យសម្ដីអត់ប្រយោជន៍ របស់មនុស្សមួយចំនួននោះធ្វើអ្វី។ ចង់ដឹងអត់តើអ្នកត្រូវធ្វើយ៉ាងមិញ ដើម្បីឲ្យខ្លួនជាស្រី្តមេម៉ាយមានតម្លៃ ចូលអានព័ត៍មាននៃចំណុចសំខាន់ៗ ដូចខាងក្រោម៖

ត្រូវចាំថា ត្រូវធ្វើខ្លួនឯងឱ្យរឹងមាំ ទើបយើងអាចជម្នះរាល់បញ្ហា ការលំបាកដែលកើតមាននៅក្នុងជីវិត ព្រោះយើងមានតែម្នាក់ឯង ដូច្នេះការគិត និងការខំប្រឹង ត្រូវគុណនឹងពីរ។ ត្រូវមានមុខរបរ ការងារធ្វើ អាចរកចំណូលឱ្យបានច្រើន ដើម្បីឱ្យខ្លួនឯង និងកូនរស់នៅបានស្រណុកស្រួល និងមានសំណាង មិនដូចការរស់នៅជាមួយនឹងប្ដីដែលគ្មានបានការនោះឡើយ។

យើងអាចជាមនុស្សស្រីមិនមានសំណាងក្នុងរឿងជីវិតគូស្រករ តែត្រូវធ្វើឱ្យខ្លួនឯងរឹងមាំ និងថ្លៃថ្នូរក្នុងជីវិតរស់នៅម្នាក់ឯង ត្រូវធ្វើឱ្យមនុស្សដែលបោះបង់យើងសោកស្ដាយ យើងអាចជារបស់លេងសម្រាប់គេ តែត្រូវធ្វើជារបស់លេងដែលគេគ្មានសមត្ថភាពនឹងទិញយើងបាន៕ដោយ៖សហការី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print