នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៤នាក់នៅសង្កាត់ផ្សេងគ្នា ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៤នាក់នៅសង្កាត់ផ្សេងគ្នាករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដែលក្នុងនោះលើកទី១

នៅវេលាម៉ោង៦ល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងខណ្ឌបង្រ្កាបជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្លូវលំ ក្រុម៦ ភូមិលូ សង្កាត់ស្វាយប៉ាក និងលើកទី២ នៅចំណុច ផ្លូវលំ ក្រុម៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យ ទាំង៤នាក់មាន ១-ឈ្មោះសម្បត្តិ មករា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។សម្ភារដកហូតមានម្សៅក្រាមពណ៌សថ្លាចំនួន៨កញ្ចប់។
២-ឈ្មោះង្វៀង យុាំងសាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
៣-ឈ្មោះ ហែម សុខលាភ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មេការខារ៉ាអូខេ។សម្ភារដកហូតមានម្សៅ
ក្រាមពណ៌សថ្លាចំនួន៣កញ្ចប់ (របស់ ង្វៀង យុាំងសាង)។
៤- ឈ្មោះ ង្វៀង យ៉ាំងទី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិថ្មី សង្កាត់ព្រែកព្នៅ មុខរបរមិនពិតប្រាកដ។សម្ភារដកហូតមានម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ ជីណា

...

https://youtu.be/-uovGkkFltw

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print