ព្យុះ Vamco សម្លាប់មនុស្ស​៥៣នាក់​នៅហ្វីលីពីន មុនពេលចូលដល់ដីគោកប្រទេសវៀត​ណាម

ចែករំលែក៖

មន្ត្រីរដ្ឋាភិបាលហ្វីលីពីន នៅថ្ងៃទី​១៤ខែវិច្ឆិកា​ បានប្រកាសថាព្យុះ​Vamco បានសម្លាប់មនុស្ស​ដល់ទៅ​៥៣នាក់ នៅក្នុងប្រទេសនេះ ជាមួយគ្នានេះនៅមានអ្នកបាត់ខ្លួន​២២នាក់។ ចំណែកអ្នករងរបួសដោយព្យុះខាងលើកើនឡើងដល់​៥២នាក់ផងដែរ​។
លោក​ Manuel Mamba អភិបាលខេត្ត Cagayan បានអំពាវនាវរកជំនួយតាម ប្រព័ន្ធផ្សព្វផ្សាយ DZMM ដោយលោកបញ្ជាក់ថា​«នេះជាលើកទីមួយដែលយើង ទទួលរងការបំផ្លាញដោយគ្រោះធម្មជាតិធ្ងន់បំផុត​។ កម្លាំងជួយសង្គ្រោះ បានខិតខំធ្វើការហួសពីសមត្ថភាពរបស់ខ្លួន​ហើយ ។ ខេត្ត Cagayan​ បានប្រែក្លាយទៅជា​សមុទ្រភក់»។
ខេត្ត​Cagayan មានពលរដ្ឋរស់នៅប្រមាណ​១លាន២សែននាក់​​ បានទទួលរងការវាយប្រហារដោយគ្រោះទឹកជំនន់ ទ្រង់ទ្រាយធំបំផុត ក្នុងពេលដែលទំនប់ទឹក Magat បានបង្ហូរទឹកចេញនៅថ្ងៃទី​១៣ខែវិច្ឆិកា។ ពលរដ្ឋក្នុងតំបន់បានអំពាវនាវ​ឲ្យមានជំនួយពីរដ្ឋាភិបាល ។ នៅថ្ងៃទី ១៤ខែវិច្ឆិកានេះ នៅមាន​មនុស្ស​១៤ពាន់នាក់ បានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។
ព្យុះ Vamco គឺជាព្យុះទី​២១ហើយ​ដែលវាយប្រហារចូល​ទៅកាន់ ដីគោកប្រទេសហ្វីលីពីន ក្នុងឆ្នាំ​២០២០​​។ នៅទីក្រុងម៉ានីល​ក៏មានពលរដ្ឋ​រាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ។
ព្យុះ​Vamco ជាព្យុះទី​២១នៅហ្វីលីពីន ពេលចូលដល់វៀតណាមគឺជាព្យុះទី ១៣​ដោយមានកម្លាំងខ្លាំងជាងការព្យាករណ៍ ដោយមានល្បឿនខ្យល់ជាង​១៣៥គីឡូម៉ែត្រក្នុងមួយម៉ោង​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print